- 2021-09-23 07:38:17
- បាល់ទាត់
ស៊ូ យ៉ាទី ថា អាជ្ញាកណ្ដាលកាត់ក្ដីម្សិលមិញលំអៀងទៅខាងស្វាយវៀង
- 2021-09-23 07:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី ថា អាជ្ញាកណ្ដាលកាត់ក្ដីម្សិលមិញលំអៀងទៅខាងស្វាយវៀង
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះក្រុមបាល់ទាត់ណាហ្គាវើលដ៍បានប្រកួតចាញ់ក្រុមបាល់ទាត់ស្វាយរៀង២-១ សម្រាប់ការប្រកួតជើងទី២នៃព្រឹត្តិការណ៍ លីគកំពូលកម្ពុជា។ ក្នុងការប្រកួតនោះអ្នកចាំទីណាហ្គាវើលដ៍ ស៊ូ យ៉ាទី បាននិយាយថា អាជ្ញាកណ្ដាលកាត់ក្ដីលំអៀងទៅខាងស្វាយរៀង។
ទាក់ទងការប្រកួតនោះអ្នកចាំទីខាងលើបាននិយាយថា «និយាយរឿងអាជ្ញាកណ្តាលវិញ គឺចប់ហ្មងគឺកាត់សេក្តីអត់សុក្រិតសោះ គឺលម្អៀងទៅខាងស្វាយរៀងបាល់ត្រូវខាងខ្ញុំពីបីដងតែអាជ្ញាកណ្តាលមិនផ្តល់ឲ្យទេ។ តែបើខាងស្វាយវៀងវិញប៉ះអីតិចហើយកីឡាករស្វាយវៀងស្រែកវិញគឺអាជ្ញាកណ្តាលផ្តល់ឲ្យរហូត។ មិនមែនមកពីចាញ់ការប្រកួតបន្ទោសអាជ្ញាកណ្តាលទេ គឺគាត់កាត់សេក្តីចឹងមែន អាចមើល Video ឡើងវិញបាន។ ក្រុមចាញ់ពួកយើងទទួល ប៉ុន្តែសម្រាប់អាជ្ញាកណ្តាលកាត់សេក្តីបែបនេះគឺពួកយើងមិនអាចទទួលយកបានទេ ព្រោះក្រុមគេនីមួយៗចំណាយលុយច្រើនណាស់ចង់ឲ្យបាល់ទាត់កម្ពុជារីកចម្រើន តែដល់ពេលពួកគាត់កាត់សេក្តីចឹងៗចប់ហើយ។ ខ្ញុំតាំងពីដើមមកក៏មិនដែលនិយាយពីរឿងអាជ្ញាកណ្តាលដែរតែ មើលទៅលើនេះដូចជាមិនសុក្រិតសោះ»។
ក្រោយឈ្នះណាហ្គាម្សិលមិញ ស្វាយរៀង ទទួលបាន៣ពិន្ទុបន្ថែម ដើម្បីមានពិន្ទុសរុប៣១ពិន្ទុហើយ និងកំពុងកាន់កាប់កំពូលតារាង ស្របពេលណាហ្គាមាន២៨ពិន្ទុដដែលស្ថិតនៅលេខ៤ក្នុងតារាងលីគកំពូលកម្ពុជា៕