• 2021-09-23 07:08:36
  • បាល់ទាត់

លោក Conor Nestor សរសើរប្អូនប្រុស Privat ថា​ជាកីឡាករមានទេពកោសល្យ

  • 2021-09-23 07:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅជុំទី២ប្អូនប្រុសបង្កើតរបស់ Privat ខ្សែប្រយុទ្ធ Emmanuel Mbarga មានឱកាសបានបង្ហាញខ្លួនជាលើកដំបូង ហើយថែមទាំងរកបាន១គ្រាប់ ជួយឱ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀងឈ្នះភ្នំពេញក្រោន ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។

លោក Conor Nestor

រកបាន១គ្រាប់ជ័យជម្នះ និងបង្ហាញគុណផលដ៏ល្អនៅលើទីលាន កីឡាកររូបនេះត្រូវបានលោក Conor Nestor គ្រូបង្វឹកឡើក​សរសើរថាជាកីឡាករដ៏មានទេពកោសល្យ និងមិនពិបាកសម្របខ្លួនជាមួយក្រុមលោកឡើយ។

លោក Nestor បានបន្តទៀតថា Emmanuel ដែលធ្លាប់លេងឱ្យ​ក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំកាមេរូន ធ្លាប់​លេងឱ្យ​ក្លឹប Águedaប្រទេសព័រទុយហ្គាល់ និងក្លឹប Tours FC ប្រទេសបារាំង មានបច្ចេកទេសខ្ពស់ មានល្បឿនលឿន និងអត្តចរិតល្អ អាចជួយក្រុមក្នុងការការពារ។ អ្វីដែលសំខាន់នោះគេអាចបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងពេលវេលាដ៏សមស្របមួយ ហើយគេពិតជាធ្វើបានល្អក្នុងការប្រកួតដំបូង កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ ដែល​កាល​នោះ​ពួកគេ​ឈ្នះ​ភ្នំពេញក្រោន ១-០។

Emmanuel លេងទល់ណាហ្គាវើលដ៍ ២២ កញ្ញា ២០២១ នៅស្តាតចាស់​​

មិន​តែ​ប៉ុណ្ណោះ​ក្នុង​ជំនួប​ឈ្នះ​ណាហ្គាវើលដ៍ ២-១ កាល​ពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​ស្តាតចាស់ Emmanuel ក៏​ធ្វើ​បាន​ល្អ​មិន​ធម្មតា​ដែរ​ បើ​ទោះបី​​គេ​មិន​អាច​រកគ្រាប់​បាល់បាន​​ក៏​ដោយ។ វត្តមាន​របស់​គេ​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង​​​មុត​ស្រួចនិង​មាន​គុណភាព​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់