• 2021-09-22 13:50:49
  • បាល់ទាត់

James ចាក​ចេញ​ពី​ Everton ផ្លាស់​ទៅ​កាន់​ក្លឹប​មួយ​ នៅ​ប្រទេស​កាតា​ហើយ​

  • 2021-09-22 13:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ James Rodriguez បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ក្លឹប​ Everton ទៅ​កាន់​ក្លឹប​ Al-Rayyan ដែល​ជា​ក្លឹប​មួយ​នៅ​ក្នុង​ប្រទេស​កាតា​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​អ្នក​កាសែត​អ៊ីតាលី​មួយ​រូប​លោក​ Fabrizio Romano ខ្សែបម្រើJames បាន​ធ្វើ​កុងត្រា​ជា​មួយ​ក្លឹប​កាតា​ខាង​លើ​រួច​រាល់​ហើយ​ ថែម​ទាំង​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព​រួច​រាល់​ទៀត​។

ទាក់ទង​នឹង​រឿង​ខាង​លើ​នេះ​ ​ក្លឹប​ Al-Rayyan ក៏​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ទាក់ទង​នឹង​ការ​មក​ដល់​របស់​ James ផង​ដែរ​។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់​ទង​ការ​ទិញ​លក់​ និង​រយៈ​ពេល​កុងត្រា​ដែល​បាន​ព្រមព្រៀង​គ្នា​ ខាង​ក្លឹប​កាតា​ខាង​លើ​នឹង​ចុះ​ផ្សាយ​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗខាងមុខ​។

សូម​រំលឹក​ផង​ដែរ​ថា​នៅ​ក្នុង​រដូវកាល​នេះ​ James មិន​បាន​ចូល​រួម​ប្រកួត​ឲ្យ​ Everton សោះ​ដោយ​កីឡាករ​នេះ​បាន​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១​មក​ម្ល៉េះ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី