• 2021-09-22 13:11:32
  • បាល់ទាត់

Koeman ដើរ​ចេញ​ភ្លាមៗ​ ដោយ​មិន​នៅ​ចាំ​ឆ្លើយ​សំណួរ​អ្នក​កាសែត​ ក្រោយ​អាន​សេចក្ដី​ប្រកាស​ចប់​

  • 2021-09-22 13:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​ដើរ​ចេញ​ពី​កន្លែង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ភ្លាមៗ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​មិន​ចាំ​ឆ្លើយ​សំណួរ​អ្នក​កាសែត​ ក្រោយ​លោក​បាន​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ចប់។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​លោក​ Koeman លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ខាង​លើ​នេះ​គឺ​រៀប​រាប់​ពី​ស្ថានភាព​ក្លឹប​ Barcelona ដោយ​លោក​បាន​លើក​ឡើង​ថា​ លោក​បាន​កាន់​តំណែង​ជា​ដឹកនាំ​ក្លឹប​នេះ​គឺ​ចំ​ពេល​ ដែល​ត្រូវ​កសាង​ក្រុម​នេះ​សារ​ជា​ថ្មី​។ បញ្ហា​សេដ្ឋកិច្ច​របស់​ក្លឹប​គឺ​ប៉ះពាល់​ដល់​ការ​ប្រកួត​របស់​ក្រុម​។

លោក​បាន​លើក​ឡើង​បន្ត​ថា​ លោក​ធ្វើ​ការ​ស្ដារ​ក្លឹប​នេះ​ឡើង​វិញ​ដោយ​មិន​មាន​លុយ​កាក់​ធំ​ដុំ​មក​ចាយ​វាយ​ទេ​ អញ្ចឹង​ត្រូវ​ការ​ពេល​វេលា​ណាស់​។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ អញ្ចឹង​ក្លឹប​នេះ​ត្រូវ​ តែ​ទទួល​បាន​ការ​គាំទ្រ​ពិត​ប្រាកដ​ ហើយ​ខាង​លោក​​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ដែល​អ្នក​គាំទ្រ​តែង​នៅ​ក្បែរ​នៅ​ក្នុង​ពេល​លំបាក​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តំណែង​ជា​គ្រូ​បង្គោល​របស់​លោក​ Koeman គឺ​មាន​ការ​រង​សម្ពាធ​ និង​រង្គោះរង្គើ​ខ្លាំង​ក្រោយ​ការ​ដឹកនាំ​របស់​លោក​ មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ដែល​ខាង​ក្លឹប​ចង់​បាន។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca លោក​អាច​នឹង​ត្រូវ​បាន​ដក​តំណែង​ ប្រសិន​បើ​ការ​ប្រកួត​ជា​មួយ​ Cadiz នៅ​ថ្ងៃ​ទី​សុក្រខាង​មុខ​ (ម៉ោង​នៅ​កម្ពុជា) មិន​ទទួល​បាន​លទ្ធផល​ដែល​ក្លឹប​ចង់​បាន​៕

ប្រភព៖ FC Barcelona អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី