• 2021-09-20 12:59:54
  • បាល់ទាត់

James ​​អាច​នឹង​ចេញ​ពី​ Everton ឆាប់​ៗ ខណៈ​កំពុង​ទៅ​ចរចា​ជិត​ត្រូវ​គ្នា​ជា​មួយ​ក្លឹប​មួយ​នៅ​កាតា​ ​

  • 2021-09-20 12:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ James Rodríguez ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ និង​កំពុង​ធ្វើ​ការ​ចរចា​ជិត​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​ក្លឹប​មួយ​នៅ​ទី​នោះ​ ខណៈ​ត្រូវ​បាន​គេ​សង្ស័យ​ថា​នឹង​អាច​ចាក​ចេញ​ពី​ក្លឹប​ Everton នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ក្នុង​ថ្ងៃ​នេះ​។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarket ក្លឹប​ដែល​ខ្សែ​បម្រើ​រូប​នេះ​នឹង​ទៅ​លេង​គឺ​ក្លឹប​ Al-Rayyan SC ដែល​ជា​ក្លឹប​មួយ​ក្នុង​ប្រទេស​កាតា​មួយ​នេះ​។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ James មិន​ទាន់​បាន​ចូល​រួម​លេង​ជា​មួយ​ Everton សោះ​ដោយ​សារ​តែ​បញ្ហា​ពាក់ព័ន្ធ​នឹង​កូវីដ-១៩ ដែល​តម្រូវ​ឲ្យ​គេ​ធ្វើ​ចត្តាឡីស័ក​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១​រហូត​មក​ ខណៈ​ដែល​កីឡាករ​រូប​នេះ​​បង្ហាញ​ខ្លួន​ចុង​ក្រោយ​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ខែ​ឧសភា​មក​ម្ល៉េះ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី​លោក​ Rafa Benitez កីឡាករ​ខាង​លើ​មិន​ស្ថិត​ក្នុង​ផែន​ការ​របស់​លោក​ក្នុង​ការ​ដាក់​ឲ្យ​ចូល​លេង​ដូច​កាល​ដឹក​នាំ​ដោយ​លោក​ Carlo Ancelotti នោះ​ទេ​។ លោក​ Benitez ក៏​ធ្លាប់​និយាយ​ពី​អនាគត​របស់​គេ​ផង​ដែរ​ដោយ​ថា​ អ្វី​ៗ​គឺ​សម្រេច​លើ​គេ បើ​គេ​ចង់ចាកចេញ​ ណា​មួយ​ Everton កំពុង​មាន​បញ្ហា​ជា​មួយ​ច្បាប់​ហិរញ្ញវត្ថុ​ (Financial Fair Play ) ផង​នោះ​ អញ្ចឹង​ការ​សម្រេច​ចិត្ត​ចុងក្រោយគឺ​លើ​គេ។

ប្រសិន​បើ​ James ពិត​ជា​ចាក​ចេញ​ពី​ Everton មែន​នោះ​ខាង​ក្លឹប​នឹង​ធូរ​ស្រាល​រឿង​លុយ​កាក់​ខ្លះ​ដោយ​សារ​ប្រាក់​អាទិត្យ​កីឡាករ​នេះ​គឺ​ជាង​ ២៧ម៉ឺន​ដុល្លារ​។

នៅ​ក្នុង​រដូវកាល​មុន​ James បាន​លេង​២៦ប្រកួត​ និង​រក​បាន​គ្រាប់​បាល់​ ៦គ្រាប់​៕

ប្រភព៖ BBC | Dailymail | transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី