• 2021-09-20 11:36:55
  • បាល់ទាត់

Tuchel មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់លេង​កូនក្រុម​ខ្លួន​ទោះ​ Chelsea ឈ្នះ​ Spurs ៣-០ ក្ដី​

  • 2021-09-20 11:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នក​ចាត់​ការ​ក្លឹប​ Chelsea បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ទៅ​​នឹង​ទម្រង់​​លេង​របស់​កូន​ក្រុម​ខ្លួន​​នៅ​ក្នុង​ការ​ប្រកួត​នឹង​ក្លឹប​ Tottenham Hotspur ក្នុង​ក្របខ័ណ្ឌ​ Premier League ម្សិលមិញ​ ទោះ​បី​ជា​ក្រុម​របស់​លោក​ឈ្នះ​នូវ​លទ្ធផល​ ៣-០ យ៉ាង​ណា​ក្ដី​។

លោក​ Tuchel បាន​និយាយ​ទៅ​កាន់​ Sky Sports ទាក់​ទង​នឹង​រឿង​នេះ​ថា​៖" ខ្ញុំ​​​មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​របស់​ខ្ញុំនៅ​ ៤៥នាទី​ដំបូង​ហ្នឹង​តែ​ម្ដង​។ ពួក​​យើង​មើល​ទៅ​ដូច​ជា​មិន​មាន​គោល​ដៅ​នៃ​ការ​លេង​ហ្នឹង​ឲ្យ​ច្បាស់​លាស់​ ហើយ​បញ្ចេញ​កម្លាំង​មិន​អស់​សោះ​ក្នុង​ការ​តង់​ដំបូង​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" ​យើង​ត្រូវ​តែ​តទល់​ឈ្មុសឈ្មុល​ឲ្យ​ខ្លាំង​ ហើយ​ចាំ​ម៉េច​ៗ​ចាំ​យើង​សម្រេច​ថា​នឹង​ធ្វើ​ម៉េច​ចំពោះ​គ្រាប់​បាល់ហ្នឹង​។ និយាយ​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា​​ពួក​គេ​លេង​ចង់​បង្ហាញ​បច្ចេកទេស​លេង​​ ប៉ុន្តែ​ប្រកួត​អញ្ចឹង​យើង​ត្រូវ​តែ​ធ្វើ​ជឿ​ជាក់​លើ​ខ្លួន​ឯង​យក​ប្រៀប​លើ​គេ​ឲ្យ​បាន​ច្រើន ហើយ​លេង​ជា​ក្រុម​ទើប​ល្អ​ប្រសើរ​ ទើបឈ្នះ​គេ​បាន​ "។

យ៉ាង​ណា​ក្ដី​​អ្នក​ចាត់​ការ​ Chelsea រូប​នេះ​ក៏​បាន​សរសើរ​កូន​ក្រុម​របស់​ខ្លួន​វិញ​ដែរ​នៅ​តង់​ទី​២នៃ​ការ​ប្រកួត​ខាង​លើ​ដោយ​ថា​ លោក​មាន​ការ​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម​លោក​ខ្លាំង​នៅ​តង់​ទី​២​ហ្នឹង​។

Chelsea បាន​ស៊ុត៣គ្រាប់​តែ​ម្ដង​នៅ​តង់​ទី២មួយ​នេះ​ដោយ​កីឡាករ​៣រូប​គឺ Thiago Silva, Kante និង​ Rudiger។

គួរ​បញ្ជាក់​ផង​ដែរ​នៅ​ពេល​នេះ​ក្លឹប​មួយ​នេះកំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ប្រកួត​ Premeir League ដោយ​មាន​១៣ពិន្ទុ​ ខណៈ​ក្រុម​លេខ​២គឺ​ Liverpool និង​ក្រុម​លេខ​៣គឺ​ Man Utd ក៏​មាន​ ១៣​ពិន្ទុ​តាម​ទាន់​គ្នា​ផង​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់