• 2021-09-20 07:13:16
  • បាល់ទាត់

រឿងល្អ២ដែលអ្នកគួរដឹងពីខ្សែប្រយុទ្ធ Marcio របស់ណាហ្គាវើលដ៍

  • 2021-09-20 07:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Marcio De Oliveira Marques បានបង្ហាញគុណផលល្អខ្លាំងណាស់​ឱ្យ​ក្រុម​ណាហ្គា​វើលដ៍នៅរដូវកាលឆ្នាំ​២០២១​ ដូច្នេះ Sabay នឹងបង្ហាញរឿងល្អ២របស់តារា​បាល់ទាត់​រូបនេះ។

កីឡាករ Marcio De Oliveira Marques

រឿងទីមួយ​ Marcio រកបាន១៥គ្រាប់ក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅលីគកំពូលកម្ពុជារដូវកាលនេះគិតត្រឹមសប្ដាហ៍ទី១៣ ក្រោយរកបានគ្រាប់បន្ថែម​ទៀតនៅជុំទី២ថ្មីៗនេះ។ ចំណែករឿងទីពីរ​កីឡាករសញ្ជាតិប្រេស៊ីល ធ្វើបាន Hat-trick ដល់ទៅ២ដង មិនទាន់មានកីឡាករណាម្នាក់ធ្វើបាននៅឡើយទេ។

Hat-trick លើកទីមួយ​របស់គេធ្វើបានសម្រេចលើក្រុមនគរបាលជាតិ ដែលកាលនោះក្រុមម្ចាស់ជើងឯកលីគ៣សម័យកាលណាហ្គាវើលដ៍ បានយកឈ្នះ ៤-០។ ចំណែកលើកទីពីរ​ គេធ្វើបានសម្រេចលើក្រុមគិរីវង់សុខសែនជ័យ ដោយណាហ្គាឈ្នះក្រុមមាន់គក ៥-២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់