• 2021-09-20 02:16:04
  • បាល់ទាត់

Keane ប្រៀបធៀប​ប្រកួត Spurs និង Chelsea ដូច​​មនុស្ស​ចាស់​លេង​ជាមួយ​កូន​ក្មេង

  • 2021-09-20 02:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roy Keane បាន​រិះគន់​​ចំពោះ​ការ​លេង​​​ក្នុង​វគ្គ​ទី​ពីរ​របស់ Spurs ដែល​បណ្ដោយ​ឲ្យ Chelsea អាច​យក​ឈ្នះ​បាន​ដល់​ទៅ​ ៣-០ ក្នុង​កីឡដ្ឋាន White Hart Lane កាល​ពី​យប់​មិញ។

​Spurs ធ្វើ​បាន​ល្អ​អាច​ទប់ Chelsea បាន​ក្នុង​វគ្គ​ទី​មួយ​រក្សា​លទ្ធផល ០-០ ខណៈ​តោ​ខៀវ​បាន​បង្កើត​ឱកាស​ជាច្រើន។ តែ​ឈាន​ដល់​វគ្គ​ទី​ពីរ​​ក្រុម​លោក Thomas Tuchel នៅ​តែ​បន្ត​សម្រុក​រហូត​រក​បាន​៣​គ្រាប់​មក​លើ​ Spurs។

៣​គ្រាប់​របស់ Chelsea ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Thiago Silva, Antonio Rudiger និង​ខ្សែ​បម្រើ N’Golo Kante។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Chelsea បន្ត​ឈរ​នៅ​កំពូល​តារាង​ Premier League មាន​១៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Liverpool និង Manchester United។

Roy Keane ដែល​ជា​អ្នក​វិភាគ​កីឡា​មួយ​រូប​បាន​​និយាយ​រិះគន់​ខ្លាំង​​ៗ លើ​ក្រុម​របស់​លោក Nuno Espirito។ Keane បាន​និយាយ​ថា Chelsea លេង​បាន​ល្អ​មែនទែន ជាមួយ​គុណភាព​ពិត។ ហើយ​ប្រកួត​ខាង​លើ​ដូច​មនុស្ស​លេង​ជាមួយ​កូន​ក្មេង។ លោក​សឹង​តែ​មិន​ជឿ​ថា Spurs លេង​អន់​បែប​នេះ ជា​ពិសេស​ក្នុង​វគ្គ​ទី​ពីរ​ឲ្យ​គេ​ទាត់​ចូល​៣​គ្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី