• 2021-09-17 11:22:39
  • បាល់ទាត់

Sao Paulo សម្រេច​បញ្ចប់​កុងត្រា​ Dani Alves ក្រោយ​អត់​​លុយ​បើក​ប្រាក់​ខែ​

  • 2021-09-17 11:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Sao Paulo បាន​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​បញ្ចប់​កុងត្រា​ជា​មួយ​ខ្សែ​ការពារ​ Dani Alves ក្រោយ​អត់​លុយ​បើក​ប្រាក់​ខែ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ 90MIN រឿង​រ៉ាង​ខាង​លើ​នេះ​លិច​ឡើង​តាំង​ពី​ខែ​មីនា​ ឆ្នាំ​២០២១​ មក​ម្ល៉េះ​ក្រោយ​​​ក្លឹប​ប្រេស៊ីល​មួយ​នេះ​បាន​ជំពាក់​ថ្លៃ​ប្រាក់​ខែ​ Dani Alves ជាង​១០ខែ​រួច​មក​ហើយ​ បើ​គិត​ជា​លុយ​ជាង​ ២.៨លាន​ដុល្លារ​។

កន្លង​មក​នេះ​ខាង​ Sao Paulo ក៏​បាន​ធានា​ថា​នឹង​រក​លុយ​ឲ្យ​គ្រប់​ចំនួន​ដើម្បី​បើក​ប្រាក់​ខែ​ដែល​បាន​ជំពាក់​ទាំង​អស់​ ប៉ុន្តែ​ក្រោយ​ពី​ខាង​ក្លឹប​មិន​អាច​ធ្វើ​បាន​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​សន្យា​កន្លង​មក​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ខាង​លើ​សម្រេច​ដើរ​ចេញ​ពី​ក្លឹប​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា​ គេ​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​ដែល​ក្លឹប​សង​លុយ​ជំពាក់​សិន​។​

បើ​តាម​កុងត្រា​កន្លង​ទៅ​​ខ្សែ​ការពារ​រូប​នេះ​ត្រូវ​លេង​ឲ្យ​ក្លឹប​រហូត​ឆ្នាំ​២០២២ខាង​មុខ​ ប៉ុន្តែ​លុះ​ចរចា​គ្នា​មិន​ត្រូវ​រ៉ូវ​ខាង​ Sao Paulo ក៏​សម្រេច​បញ្ចប់​កុងត្រា​ជា​មួយ​ Dani Alves ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង​៕

ប្រភព៖ 90min អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី