• 2021-09-17 03:17:21
  • បាល់ទាត់

គីរីណា យក ស៊ូហាណា ជានិមិត្តរូប ព្រោះតែលោក Lee Tae-hoon

  • 2021-09-17 03:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបនបម្រើប្រយុទ្ធរបស់ព្រៃវែង គី រីណា បានយក សុះ ស៊ូហាណា ជានិមិត្តរូបប្រមាណជា៤ទៅ៥ឆ្នាំមកហើយ ដោយសារតែសមាជិកក្រុមណាហ្គាវើលដ៍រូបនេះជាកីឡាករល្អ។

រីណា ទម្លាយឱ្យ​ដឹងថា ការស្រលាញ់ចូលចិត្ត និងយកកីឡាករជម្រើសជាតិ សុះ ស៊ូហាណា ធ្វើជានិមិត្តរូបគឺផ្ដើមឡើងដំបូងដោយសារអតីតគ្រូជម្រើសជាតិកម្ពុជា​លោក​ Lee Tae-hoo ដែលបច្ចុប្បន្នលោកជាគ្រូរបស់ក្លឹប TIFFY ARMY FC។

កីឡាករឆ្នើមរូប​នេះ​បានពន្យល់ថា ៖«កីឡាករដែលខ្ញុំចូលចិត្តគឺបង សុះ ស៊ូហាណា។ ខ្ញុំចាប់ផ្ដើមចូលចិត្តគាត់ កាល៤-៥ឆ្នាំមុន ពេលខ្ញុំហាត់នៅក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ កាលណោះមានលោកគ្រូ Lee Tae-hoon ជាគ្រូបង្គោល។ គាត់និយាយថា កីឡាករដែលគាត់ចូលចិត្ត គឺបង សុះ ស៊ូហាណា ហើយខ្ញុំក៏ចាប់ផ្ដើមចូលចិត្តគាត់ដែរ»។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ព្រៃវែងអេហ្វស៊ីបានចាញ់ក្រុមណាហ្គាវើលដ៍ក្នុងលទ្ធផល ៣-៤ ក្នុងទឹកដីខ្លួនឯង ស្របពេលរីណាកំពុងជាប់បម្រាមមិនបានលេងទេ ក្រោយទទួលបានកាតលឿង ៣ ក្នុងការប្រកួត ៣ ផ្សេងគ្នា។

រីណា បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនបានលេងជាមួយនិមិត្តរូបរបស់ខ្លួន និងក្រុមខ្លាំងរបស់លោក មាស ចាន់ណា។

យុវជនមកពីខេត្តបាត់ដំបងបានបង្ហើបថា ៖«ខ្ញុំក៏ស្ដាយដែលមិនបានលេងប៉ះគាត់ និងក្រុមខ្លាំងដូចណាហ្គា ព្រោះអីបើបានលេងតទល់ ក្រុមខ្លាំង សមត្ថភាពយើងក៏អាចរីកចម្រើនតាមហ្នឹង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី