• 2021-09-17 02:07:06
  • បាល់ទាត់

Jose Mourinho ​បង្កើត​ការ​ភ្ញាក់​ផ្អើល​​នៅ Roma ជា​មួយ​កំណត់​ត្រា​ឈ្នះ​១០០%

  • 2021-09-17 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម​ AS Roma បាន​បង្កើត​ការ​​ភ្ញាក់​ផ្អើល​ជា​មួយ​​កំណត់​ត្រា​ឈ្នះ​១០០​% ក្នុង​ការ​ចាប់​ផ្ដើម​ដឹក​នាំ​៦​ប្រកួត​ឈ្នះ​ទាំង​៦ ក្រោយ​យក​ឈ្នះ CSKA Sofia ៥-១ ក្នុង​ការ​ប្រកួត UEFA Europa Conference ​វគ្គ​សន្សំ​ពិន្ទុពូល C​ កាល​​ពី​យប់​មិញ​ក្នុង​ទឹក​ដី Stadio Olimpico របស់​ Roma។

​​​​ម្ចាស់​ផ្ទះ​ចាប់​ផ្ដើម​បាន​តែ​១០​នា​ទី​ក៏​ត្រូវ​ក្រុម​ផ្ញៀវ​ដែល​ជា​ក្រុម​ខ្លាំង​របស់​ ប៊ុលហ្គារី ​រក​បា​ន​មួយ​គ្រាប់​មុនដោយ Graham Carey ។ ​ក្រោយ​មក​​ម្ចាស់​ផ្ទះ​ក៏​រក​បានពីរ​​គ្រាប់​វិញ​មុន​ចប់​វគ្គ​ទី​១ ដែល​ពីរ​គ្រាប់​នោះ​រក​បាន​ដោយ Lorenzo Pellegrini នៅនាទី​ទី​២៥ និង El Sharaawy នាទីទី​៣៨​។

​ចូល​ដល់​វគ្គទី​២​ខ្សែ​ប្រយុទ្ធ​ Pellegrini ​ដដែល​ក៏​បន្ថែម​​គ្រាប់​បាល់​មូយ​គ្រាប់​ទៀត​នាទី​ទី៦២ ដើម្បី​បន្ថែម​ការ​នាំមុខ​៣-១​។ ​ក្រោយ​មក​គ្រាប់​បាល់​បាន​អូស​​បន្លាយ​ដល់​នាទី​ទី​៨២​ទើប​មាន​​មួយ​គ្រាប់ទៀត​​ ដែល​រក​បាន​ដោយ Gianluca Mancini និង​គ្រាប់​បាល់​ចុង​​ក្រោយ​រក​បាន​ដោយTammy Abraham ដើម្បី​បញ្ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ Roma យក​ឈ្នះ ៥-១ ។

​​​​​​​​​បើ​និយាយ​​ពី​ការ​​ប្រកួត​សរុប​របស់​លោក Jose Mourinho ​គឺ​ឈ្នះ​ទាំង​៦ ក្នុង​ចំណោម​៦​នោះ​គឺ​ឈ្នះ​នៅ Serie A ចំនួន​៣​ប្រកួត​​ដោយ​ស្ថិត​នៅ​កំពូល​តារាង និង​ឈ្នះ​នៅ UEFA Europa Conference ​​ចំនួន​៣​ប្រកួត​ដូច​គ្នា​៕ ​

ទស្សនា​វីដេអូ Highlights

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់