• 2021-09-16 04:07:22
  • បាល់ទាត់

ព្រោះហេតុផលនេះហើយ​ទើប ឡេង ណូរ៉ា លេងអស់ ១០០%

  • 2021-09-16 04:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ការប្រកួតដែលបានបង្ហាញខ្លួន ឡេង ណូរ៉ា មិនដែលលេងលំៗទេពោលគេតែងប្រឹងឱ្យ​អស់លទ្ធភាព ១០០% ដើម្បីដណ្ដើម​បាន​ជ័យជម្នះ។ អ្វីជាហេតុផលធ្វើឱ្យ​កូនកំព្រាឪពុករូបនេះ ប្រឹងប្រែង ១០០% បែបនេះ?

ឡេង ណូរ៉ា កំពុង​ប្រជែង​យក​បាល់​លើ​ជាមួយ​កីឡាករ​ណាហ្គា​វើលដ៍ 15-09-2021

ខ្សែបម្រើស្លាបវ័យក្មេងរបស់ព្រៃវែង បានពន្យល់ថា​ដោយសារ​តែ​ជម្រើស​១១​នាក់​ដំបូង មិនងាយស្រួលក្នុងការដណ្ដើម​ទើប​គេ​​ប្រឹង​ បើមិនដូច្នេះទេ​ច្បាស់ជាគ្មានឱកាស​ឡើយ។

យុវជនធ្លាប់ជាប់ជម្រើសជាតិឈុតធំទៅប្រកួតជម្រុះ World Cup Qarta 2022 នៅប្រទេស​បារ៉ែន បានបញ្ជាក់បែបនេះ ៖«គ្រប់ការប្រកួតទាំងអស់ខ្ញុំលេងខ្លាំងរហូងបង ដោយសារតែកន្លែង១១នាក់ហ្នឹងវាពិបាកនឹងទទួលបាន ព្រោះអីបើយើងលេងអត់ខ្លាំងទេប្រកួតក្រោយ អាចនឹងអត់មានយើង ត្រូវលេងខ្លាំងរហូត ហើយណាមួយគ្រូខ្ញុំចូលចិត្តអ្នកលេងខ្លាំង មានទំនុកចិត្ត ហ៊ានលេង ទើបគាត់ផ្ដល់ឱកាសកន្លែង១១នាក់ហ្នឹងឱ្យ​»។

ក្នុង​ចំណោម​១២ប្រកួតជុំទី១កន្លងមក ឡេង ណូរ៉ា បង្ហាញខ្លួនបាន​១០ប្រកួត ជាប់ជម្រើស​១១នាក់ទាំង១០លើក និងស៊ុតបញ្ចូលទីបាន១គ្រាប់ឱ្យ​ក្លឹបបាល់ទាត់ខេត្តព្រៃវែង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់