• 2021-09-14 14:12:43
  • បាល់ទាត់

Wenger នៅ​តែ​គិត​ថា​ Arsenal ជា​ក្រុម​ល្អ​ ទោះ​ចាញ់​៣ប្រកួត​ជាប់ៗ​គ្នា​ ចំណោម​៤​ប្រកួត​

  • 2021-09-14 14:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Arsene Wenger អតីត​អ្នក​ចាត់​ការ​ក្លឹប​ Arsenal នៅ​តែ​យល់​ឃើញ​ថា​ក្លឹប​កាំភ្លើង​ធំ​នេះ​មាន​ក្រុម​មួយ​ដែល​ល្អ​ និង​ពេញ​ដោយ​សមត្ថភាព​គ្រប់​គ្រាន់​តែ​ម្ដង​ ទោះ​ជា​ក្រុម​នេះ​ចាញ់​៣ប្រកួត​ជាប់ៗ​គ្នា​ នៅ​ក្នុង​ចំណោម​៤​ប្រកួត​ ក្នុង​ក្របខ័ណ្ឌ​ Premier League ។

លោក​ Wenger បាន​និយាយ​ទៅ​កាន់​ beIN SPORTS កាល​ពី​ពេល​ថ្មីៗ​ទាក់​ទង​នឹង​រឿង​នេះ​ថា​៖" ជា​ដំបូង​ និយាយ​ឲ្យ​ស្មោះ​ត្រង់​តែ​ម្ដង​ទៅ​ខ្ញុំ​ចូល​ចិត្ត​និយាយ​អ្វី​ពី​ការ​យល់​ឃើញ​របស់​ខ្ញុំ​។ ខ្ញុំ​ជា​អ្នក​គាំទ្រ​ Arsenal ម្នាក់​ខ្ញុំ​យល់​ ​ស្ថានភាព​របស់​ក្លឹប​ពេល​នេះ​យើង​មិន​គួរ​និយាយ​ថា​ម៉េចៗ​ទេ​។ យ៉ាង​ណា​សម្រាប់​ខ្ញុំ​ ខ្ញុំ​ថា​ ក្រុម​មួយ​នេះ​ជា​ក្រុម​ ដែល​ល្អ​ និង​ពេញ​ដោយ​សមត្ថភាព​គ្រប់​គ្រាន់​តែ​ម្ដង​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​ជា​មនុស្ស​ដែល​គិត​តែ​ល្អ​ៗ​ព្រោះ​ខ្ញុំ​យល់​ថា​កាល​ពី​៣ប្រកួត​ដំបូង​ហ្នឹង​ គឺ​ពួក​គេ​ប៉ះ​ជា​មួយ​ក្រុម​លំបាក​២ប្រកួត​ហើយ​គឺ​ Chelsea និង​ Man City ។ និយាយ​កំហុស​របស់​ក្រុម​នេះ​មាន​តែ​មួយ​ទេ​គឺ​ប្រកួត​ចាញ់​ Brentford ដំបូង​ហ្នឹង​។ យ៉ាង​ណា​ឥឡូវ​នេះ​ខ្ញុំ​មាន​តែ​ជូនពរ​ឲ្យ​កីឡាករ​ពួក​គេ​ណា​ដែល​មាន​របួស​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ ព្រោះ​ខ្ញុំ​យល់​ឃើញ​ភាព​ខ្លាំង​របស់​ក្លឹប​មួយ​ហ្នឹង​គឺ​នៅ​ពេល​ពួក​គេ​ត្រលប់​មក​វិញ​ហ្នឹង​ហើយ​ "។

ក្រោយ​ឈ្នះ​មួយ​ប្រកួត​ ក្នុង​ចំណោម​៤​ប្រកួត​នៅ​ខណៈ​នេះ​ Arsenal ឈរ​នៅ​លំដាប់​ទី​១៦ឯណោះ​ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី