• 2021-09-14 02:39:40
  • បាល់ទាត់

Alves ចេញ​ពី Sao Paulo បាត់​ហើយ ព្រោះ​តែ​ក្លឹប​ជំពាក់​​លុយ​​​​ខ្លួន​៣​លាន​​អឺរ៉ូ

  • 2021-09-14 02:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្ដាំ Dani Alves បាន​ចាកចេញ​ពី Sao Paulo បន្ទាប់​ពី​លេង​អស់​រយៈពេល​២​ឆ្នាំ ដោយ​សារ​តែ​ក្លឹប​គ្មាន​លទ្ធផល​បង់​ថ្លៃ​ពល​កម្ម​ឲ្យ​ខ្លួន។

កីឡាករ​វ័យ​៣៨​ឆ្នាំ​​ចូលរួម​ជាមួយ Sao Paulo ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩ និង​បាន​ក្លាយ​ជា​កីឡាករ​​បាល់ទាត់​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នៅ​អាមេរិក​ខាង​ត្បូង។ មុន​ត្រឡប់​មក​កាន់​ប្រេស៊ីល Alves លេង​នៅ​ក្លឹប Paris Saint-Germain ក្នុង​ Ligue 1។

ប៉ុន្តែ​បើ​យោង​តាម​កាសែត Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ពេល​នេះ​បាន​ចេញ​ពី Sao Paulo ហើយ ព្រោះ​តែ​​គេ​មិន​បាន​ថ្លៃ​ពលកម្ម​ពេញ​ក្នុង​រយៈពេល​២​ឆ្នាំ​មក​ហើយ។ ខណៈ​ពេល​នេះ​ក្លឹប​នៅ​ជំពាក់​គេ​៣​លាន​អឺរ៉ូ​ទៀត។

កុងត្រា​របស់ Alves ជាមួយ Sao Paulo តាម​ពិត​ទៅ​នៅ​សល់​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ក្លាយ​ជា​កីឡាករ​នៅ​ទំនេរ​គ្មាន​ក្លឹប​លេង។ ស្របពេល​មាន​ការទាក់ទង​ផ្លាស់​ទៅ​លេង​នៅ​អាមេរិក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី