• 2021-09-14 01:06:00
  • បាល់ទាត់

សម្ដីលោកស្រី ពុធ ធីតា ដាក់ Fan ​ចំៗ​ស្ដាប់ហើយមានកម្លាំងចិត្តទ្វេដង!

  • 2021-09-14 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេត បានបង្ហាញការលើកទឹកចិត្តដល់ក្រុមកីឡាករ និង​ក្រុម​ការងារ​របស់លោកស្រី​ ជាពិសេសត្រូវការកម្លាំងចិត្តពីកីឡាករទី១២ដែលជាហ្វេន។

លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេត

លោស្រីបានលើកឡើងលើ​បងណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖«យើងនឹងប្រយុទ្ធ​ដោយបេះដូងរហូតដល់នាទី ៩០+ យើងត្រូវការកម្លាំងចិត្តពីអ្នកគាំទ្ររបស់យើងទាំងអស់គ្នា នៅក្នុងទីលានមានគ្នា១១នាក់ដូចគ្នា ជើងពីរដូចគ្នា ស៊ូៗៗ កុំបាក់ទឹកចិត្តមុនការប្រយុទ្ធ អ្នកទាំងអស់គ្នាគឺកម្លាំងចិត្តដ៏សំខាន់របស់ក្រុមយើង»។

សម្ដីលើកទឹកចិត្តរបស់លោកស្រីប្រធានក្លឹបបឹងកេត ធ្វើឡើងក្រោយអ្នកលគាំទ្រ​ចែករំលែករូបភាព​របស់ ម៉ាត់ នូរុណ អង្គុយ​នៅ​បង់​ម្រុង​ដោយភ្ជាប់ជាមួយ​ Caption បង្ហាញ​ពី​ការ​ព្រួយបារម្ភថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាចនឹងមានបញ្ហារបួសធ្ងន់ធ្ងរ ព្រោះគេបានប្ដូរចេញតាំងពីនាទី២០ ក្នុងជំនួបជាមួយវិសាខាកន្លងទៅថ្មីៗនេះ។

ផេកអ្នកគាំទ្រក្រុមនាគខៀវបានសរសេរថា ៖«Anderson ដឹងព័ត៌មានហើយនៅឡើយ Mat Noron ដែលការប្រកួតជាមួយវិសាខាផ្លាស់ប្ដូរចេញតាំងពីនាទី២០ សង្ឃឹមថាមិនមានអ្វីធ្ងន់ចុះ»។

ពាក់ព័ន្ធនឹងបញ្ហាខ្សែការពារកណ្ដាល Anderson ក្លឹបបឹងកេតបានឱ្យ​ដឹងថារូបគេបានដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងជង្គង់ខាងស្ដាំ (Meniscus) ត្រូវសម្រាក ៦ទៅ ៨ខែ។

ការប្រកួតរវាងម្ចាស់ជើងឯកលីគកំពូលកម្ពុជា៤សម័យកាល និងវិសាខាកាលពីថ្ងៃសៅរ៍ទី១១ កញ្ញា ឆ្នាំ២០២១ ក្រុមម្ចាស់ផ្ទះបានចាញ់វិសាខា ១-៥។ បឹងកេតពេលនេះកំពុងជួបវិបត្តិកីឡាកររបួស ហើយពួកគេនឹងត្រូវជួបគ្នាមុនគេម្ដងទៀតនៅជុំទី២ឆាប់ៗខាងមុខ ខណៈវិសាខាពេញជើងល្អណាស់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី