• 2021-09-13 09:05:17
  • បាល់ទាត់

Marcio ជាកីឡាករដំបូងធ្វើបាន Hat-trick ដល់​ទៅ​២ដងនៅជុំទី១នៃ​ពាន MCL

  • 2021-09-13 09:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcio De Oliveira Marques ជាកីឡាករដំបូងគេដែលធ្វើបាន Hat-trick ដល់​ទៅ២ដងនៅក្នុងការប្រកួត​ប្រជែងពានរង្វាន់លីគកំពូលកម្ពុជា (MCL)។

Hat-trick លើកទី១របស់គេធ្វើបានសម្រេចលើក្រុមនគរបាលជាតិ ដែលកាលនោះក្រុមរបស់គេណាហ្គាវើល​ដ៍យកឈ្នះ ៤-០។ ចំណែកលើកទី២ខ្សែប្រយុទ្ធរូបនេះ ធ្វើបានលើក្រុមគិរីវង់សុខសែនជ័យ ហើយ​ចប់​ការ​ប្រកួត​កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ណាហ្គាឈ្នះក្រុមមាន់គក ៥-២។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ​សញ្ជាតិប្រេស៊ីលរូបនេះ​​ រកបាន១២គ្រាប់ហើយឱ្យ​ណាហ្គាវើលដ៍នៅជុំទី១រដូវកាលឆ្នាំ២០២១ ប៉ុន្តែក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាល នៅសល់មួយប្រកួតជាមួយព្រៃវែងទៀត ដូច្នេះខ្សែ Marcio អាចនឹងមានឱកាសរកគ្រាប់បន្ថែម៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់