• 2021-09-12 09:47:22
  • បាល់ទាត់

ឯកឧត្តម វ៉ាង យី ​ប្រាប់​ហេតុផល​ចិន​សម្រេច​ជួយ​សាងសង់​កីឡដ្ឋាន​មរតក​តេជោ

  • 2021-09-12 09:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ល្ងាច​នេះ ​ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត​ចិន ​បាន​ចូល​រួម​កម្មវិធី​ប្រគល់-ទទួល ​វិមាន​កីឡដ្ឋាន​នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

​នេះ​ជា​ពិធីប្រគល់-ទទួលសមិទ្ធផលជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ដើម្បី​ត្រៀមដំណើរឆ្ពោះ​ទៅរៀបចំការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ២០២៣ ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។ ​ដោយ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម វ៉ាង យី បាន​ប្រាប់​ហេតុផល​ដែល​ចិន​យល់​ព្រម​ជួយ​សង់​កីឡដ្ឋាន​នេះ​ថា​​ប្រជាជន​កម្ពុជា ​និង​ចិន មាន​មិត្ត​ដ៏​ជ្រាលជ្រៅ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ នេះ​ជា​អ្វី​ដែល​សាធារណ​រដ្ឋ​ប្រជា​មា​និត​ចិន ចង់​ជួយ​ដល់​មិត្ត​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡា​កម្ពុជា​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត។

មួយ​វិញ​ទៀត ឯកឧត្តម វ៉ាង យី ក៏​រំពឹង​ថា​ទីលាន​នេះ ​នឹង​ជួយ​ដល់​កម្ពុជា​រៀប​ចំ​ស៊ីហ្គេម​២០២៣​ឱ្យ​បាន​ល្អ ​និង​​ទទួល​បាន​មេដាយ​ច្រើន​ផង​ដែរ៕​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី