• 2021-09-10 02:56:31
  • បាល់ទាត់

​ខ្លាំង​មែន​!ប្រេស៊ីល​​៨​ប្រកួត​​ឈ្នះ​ទាំង​អស់​​ ​ហើយ​​មិន​របូត​គ្រាប់​បាល់​៧​លើក​នៅ​ជម្រុះ WC

  • 2021-09-10 02:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ ប៉េរូ ២-០ មុននេះ ដើម្បី​​បង្កើន​​ការ​ឈ្នះ​លើក​ទី​៨​​ ក្នុង​ចំណោម​ការ​លេង​៨​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ World Cup ​តំបន់ Conmebol​ ជា​មួយ​កំណត់​ត្រា​ាឈ្នះ​មិន​របូត​គ្រាប់​បាល់​ចំនួន​៧​​លើក​។

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​​ ប៉េរូ មុន​នេះ​​២-០ ដែល​ពីរ​គ្រាប់​របស់​ប្រេស៊ីល​​រក​បាន​ដោយ Éverton Ribeiro នាទីទី​១៤ និង​ Neymar ​នៅ​​នាទី​ទី​៤០​។ ក្រោយ​ឈ្នះ​លើក​ទី​៨​​ដែលបិទ​ដៃ​គូ​មិន​ឲ្យ​ស៊ុត​ចូល​មុន​នេះ​ ប្រេស៊ីល​​ធ្វើ​បាន​​មិន​របូត​គ្រាប់​បាល់​ចំនួន​៧​លើក​ហើយ​។

​ក្រោយ​ឈ្នះ​៨​លើក​ធ្វើ​ឲ្យ​ប្រស៊ីល​មាន​២៤​ពិន្ទុ​ពេញ​កំពុង​ស្ថិត​នៅ​លេខ​១​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ​តំបន់ Conmebol លើស​ពិន្ទុ​របស់​អាហ្សង់ទីន​ដែល​ស្ថិត​នៅ​លេខ​២​ចំនួន​៦​ពិន្ទុ​៕ ​​

វីដេអូខ្លីត្រង់ចំណុចសំខាន់ៗ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់