• 2021-09-09 06:46:15
  • បាល់ទាត់

២ប្រកួតចុងក្រោយ AEU ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែង Top 8 នៅជុំទី២

  • 2021-09-09 06:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំទី១ក្រុមបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតនៅសល់ការប្រកួត២លើកទៀត ហើយ២លើក​នេះពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីបន្តក្ដីសង្ឃឹមប្រជែងយក Top 8 នៅជុំទី២នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២១។

ឆ្លង់កាត់ ១០ ប្រកួតកន្លងមក អាស៊ីអឺរ៉ុបយូណាយធីតមាន ៧ ពិន្ទុ ឈរលេខរៀងទី ៩។ យ៉ាងណា​ថ្ងៃនេះពួកគេត្រូវបើកកីឡដ្ឋានអេ អ៊ី យូ ស្ពតផាករបស់ខ្លួន ដើម្បីទទួលក្រុមភ្ញៀវ​សូលទីឡូអង្គរ នៅវេលាម៉ោង ៣ និង ៣០នាទីរសៀល មុនប៉ះក្រុមព្រៃវែងថ្ងៃទី១២ កញ្ញា ឆ្នាំ២០២១ ដើម្បីបិទបញ្ចប់ជើងទី១។

ជុំវិញការប្រកួតនេះខ្សែបម្រើ សាន ចំរ៉ុង របស់អាស៊ីអឺរ៉ុបយូណាយធីត បានអះអាងថា ក្រុមរបស់គេត្រូវការជ័យជម្នះយ៉ាងចាំបាច់នៅ២ប្រកួតចុងក្រោយនៃជើងទី១ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអី Top 8 សម្រាប់ជើងទី២។

ខ្សែ​បម្រើ សាន ចំរ៉ុង (អាវ​ទឹក​ប៊ិច)

ដោយមើលឃើញពីទម្រង់លេងដ៏ល្អរបស់សូលទីឡូអង្គរប៉ុន្មានប្រកួតចុងក្រោយនេះ ចំរ៉ុង ថាក្រុមទាំងមូលនឹងខំប្រឹងអោយអស់ពីសមត្ថភាព និងលេងដោយការប្រុងប្រយ័ត្នបំផុត ដើម្បីយក៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន។

ប្រវត្តិ​ជួប​គ្នារវាងក្រុមទាំងពីរ

ក្នុងឆ្នាំ ២០២០

  • អាស៊ី អឺរ៉ុប យូណាយធីត ៥:២ សូលទីឡូអង្គរ

  • សូលទីឡូអង្គរ ១:២ អាស៊ី អឺរ៉ុប យូណាយធីត

ក្នុងឆ្នាំ ២០១៩

  • សូលទីឡូអង្គរ ០:១ អាស៊ី អឺរ៉ុប យូណាយធីត

  • អាស៊ី អឺរ៉ុប យូណាយធីត 2:1 សូលទីឡូអង្គរ

ក្នុងឆ្នាំ ២០១៨

  • អាស៊ី អឺរ៉ុប យូណាយធីត ១:០ សូលទីឡូអង្គរ

  • សូលទីឡូអង្គរ ១:២ អាស៊ី អឺរ៉ុប យូណាយធីត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី