• 2021-09-08 14:02:12
  • បាល់ទាត់

Van Dijkថា​ អ្នក​គាំទ្រ​ខ្លះ​គិត​ថា​ គេ​​កំពុង​ធ្វើ​ពុត​ដូច​អត់​មាន​របួស​​ជាប់​ខ្លួន​ ក្រោយ​ដួល​ក្នុង​ប្រកួត​ថ្ងៃ​នេះ​

  • 2021-09-08 14:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ខ្សែការពារ​ Virgil van Dijk មួយ​ចំនួន​ហាក់​បី​ដូច​ជា​មាន​ការ​ភ័យ​ព្រួយ​នឹង​កីឡាករ​រូប​នេះ​ខ្លាច​មាន​របួស​សារ​ជា​ថ្មី​ក្រោយ​ ខ្សែការពារ​រូប​នេះ​បាន​ដួល​នៅ​ក្នុង​ការ​ប្រកួត​តទល់​នឹង​ជម្រើស​ជាតិ​តួកគី​ក្នុង​ប្រកួត​​ World Cup វគ្គ​ជម្រុះ​នៅ​ក្នុង​ថ្ងៃ​នេះ​ នៅ​ក្នុង​លទ្ធផល​ឈ្នះ​ ៦-១។

ក្រោយ​ឃើញ​មាន​អ្នក​គាំទ្រ​ចេញ​ភ័យ​ព្រួយ​បែប​នេះ​ពេក​ ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់​ Van Dijk រូប​នេះ​បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​អ្នក​គាំទ្រ​ខ្លះ​គិត​ថា​ គេ​កំពុង​ធ្វើ​ពុត​ដូច​អត់​មាន​របួស​អី​ជាប់​ខ្លួន​អញ្ចឹង​ តាម​ពិត​គេ​ពិត​ជា​អត់​អី​មែន​។

Van Dijk បាន​និយាយ​ថា​៖" តាម​ពិត​សំណាង​ល្អ​ណាស់​ហើយ​ ខ្ញុំ​អត់​អី​ទេ​ ធម្មតា​វិញ​អស់​ហើយ​។ ខ្ញុំ​យក​ឈ្នះ​លើ​វា​អស់​​ហើយ​។ មើល​ទៅ​ដោយសារ​តែ​ខ្ញុំ​មាឌ​ធំ​ពេក​ បាន​ជា​ពួក​គេ​គិត​ថា​ ​ខ្ញុំ​ហ្នឹង​កំពុង​សម្ដែង​ធ្វើ​ជា​អត់​ឈឺ​ អត់​មាន​របួស​អី​ ហើយ​ណា​មួយ​ទៀត​សង្ស័យ​តែ​ពេល​ខ្ញុំ​ដួល​ហ្នឹង​ ខ្ញុំ​រាង​នៅ​ដួល​អញ្ចឹង​យូរ​ពេក​មិន​ដឹង​ "។

សូម​រំលឹក​ផង​ដែរ​ថា​ កាល​ពី​រដូវកាល​មុន​ Van Dijk អត់​បាន​ចូល​លេង​សឹង​តែ​មួយ​រដូវ​កាល​ពេញ​ដោយ​សារ​តែ​មាន​របួស​គន្លាក់​ជង្គង់​ធ្ងន់ធ្ងរ​។ នៅ​ក្នុង​រដូវកាល​ថ្មី​ កីឡាករ​នេះ​ទើប​តែ​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ តែ​​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ បាន​ប៉ះ​ទង្គិច​ជា​មួយ​ Haaland ក្នុង​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ន័រវែស​ ដែល​ធ្វើ​មាន​របួស​ម្រាម​ដៃ ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​កីឡាករ​រូប​ក៏​បាន​ដួល​ក្នុង​ការ​ប្រកួត​ទៀត​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​ខ្លាច​មាន​របួស​ធ្ងន់​ម្ដង​ទៀត​ ធ្វើ​ឲ្យ​​បាត់​បង​កម្លាំង​ជួយ​ក្រុម​ជម្រើស​ខ្លួន​ ក៏​ដូច​ជា​ក្លឹប​ Liverpool ផង​ដែរ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី