• 2021-09-08 13:13:38
  • បាល់ទាត់

Khabib ទម្លាយ​ពី​មូលហេតុ​ដែល​ Ronaldo ចាក​ចេញ​ពី​ Juventus ទៅ​កាន់​ Man Utd

  • 2021-09-08 13:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khabib Nurmagomedov កំពូល​កីឡាករ​ MMA និង​ជា​មិត្តភ័ក្ដិ​ដ៏​ជិត​ស្និទ្ធ​មួយ​រូប​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ទម្លាយ​ពី​មូលហេតុ​ដែល​កីឡាករ​ដើម​កំណើត​ព័រទុយហ្គាល់​រូប​នេះ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ Juventus ទៅ​កាន់​ក្លឹប​ Manchester United ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​។

Khabib បាន​និយាយថា​៖" ខ្ញុំ​អត់​ចង់​ធ្វើ​ការ​ទម្លាយ​ពី​ការ​ទាក់ទង​តប​ឆាត​គ្នា​លក្ខណៈ​ឯកជន​រវាង​ខ្ញុំ​ និង​ Ronaldo នោះ​ទេ​។ តែ​និយាយ​ទៅ​ គេ​បាន​ប្រាប់​ខ្ញុំ​ថា​ គេ​ធុញ​ទ្រាន់​នឹង​ការ​លេង​បាល់​នៅ​អ៊ីតាលី​ អញ្ចឹង​ហើយ​គេ​ចង់​ត្រលប់​មក​លេង​នៅ​អង់គ្លេស​វិញ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​មែន​ជា​អ្នក​គាំទ្រ​បាល់ទាត់​អ៊ីតាលី​នោះ​ទេ​ តែ​បើ​បាល់ទាត់​អង់គ្លេស​​ Premier League នេះ​វិញ​គឺ​ថា​ ខ្ញុំ​មិន​ដែល​មើលៗ​ អូស​រំលង​ការ​ប្រកួត​ណា​មួយ​​ទៅ​មើល​អី​ផ្សេង​វិញ​ទេ​។​ និយាយ​ទៅ​ការ​ប្រកួត​នៅ​ហ្នឹង​ ក្រុម​ណា​ក៏​អាច​ចាក់​ផ្សាយ​ហើយ​ មាន​អ្នក​មើល​ដែរ​ "។

Ronaldo បាន​ផ្លាស់​ចេញ​ពី​ក្លឹប​ Juvnetus មក​កាន់​ Man Utd ក្នុង​កុងត្រា​រយៈ ពេល​ ២ឆ្នាំ។ នៅ​ក្នុង​ថ្ងៃ​នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ដល់​ទីលាន​ហ្វឹកហាត់​ ដើម្បី​ត្រៀម​ប្រកួត​ខាង​មុខ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់