• 2021-09-07 08:42:43
  • បាល់ទាត់

លឹម ពិសុទ្ធ ​យល់​ថា​ខ្លួន​មាន​មុខ​មិន​​ដូច Son របស់​កូរ៉េ​ទេ​​គ្រាន់​តែ​ស្រដៀង​ត្រង់​មួយ​ចំណុច​ប៉ុណ្ណោះ​

  • 2021-09-07 08:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ពេល​កន្លង​ទៅ​មាន​ប្រិយមិត្ត​ជា​ច្រើ​ន​បាន​ប្រៀបធៀប​ទម្រង់មុខ​របស់ លឹម ពិសុទ្ធ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ភ្នំពេញ​ក្រោន​ ថា​មុខ​ស្រដៀង​​ខ្សែ​ប្រយុទ្ធ​​ជម្រើសជាតិ​កូរ៉េ SON HEUNG-MIN ​ តែ​​កីឡាករ​របស់​កម្ពុជា​អះអាង​បើ​តាម​ការ​មើល​និង​ប្រៀបធៀប​របស់​ខ្លួន​​មិន​ដូច​គ្នា​ទេ ​​គ្រាន់​​តែ​ស្រដៀង​ត្រង់​ភ្នែក​​បន្តិច​ប៉ុណ្ណោះ​។

«ខ្ញុំគិត​ថាមិនដូចគ្នាផងបង។ គ្រាន់តែស្រដៀង​ត្រង់​ភ្នែក​ទេបង»។ នេះ​ជា​សម្ដី​របស់​ ពិសុទ្ធ​។ ទាក់​ទង​ការ​​ជាប់​ជម្រើស​ជាតិ​វិញ ពិសុទ្ធ អះអាង​ថា ខ្លួន​នឹង​ប្រឹងប្រែង​ដើម្បី​បាន​ជាប់​ជម្រើស​ជាតិ​ជា​លើក​ទី​២ ក្នុង​ការ​ជាប់​ទៅ​លេង​នៅ​ប្រទេស​បារ៉ែន​​នា​ថ្ងៃ​ទី​៩ ​ខៃ​តុលា ឆ្នាំ២០២១​ និង​ជើង​ទី​២ ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ប្រទេស​បារ៉ែន​ដែល សម្រាប់​ការ​ប្រកួត​ជម្រុះ​ AFC Asian Cup 2023 ​ជុំ​ចុង​ក្រោយ​ជា​មួយ​កោះហ្គាំ​។ ​កាល​ពី​ពេល​កន្លង​ទៅ​គេ​ក៏​បាន​ជាប់​ជម្រើសជាតិ​ម្ដង​រួច​ហើយ កាល​ទៅ​លេង​នៅ​បារ៉ែន​នេះ​សម្រាប់​ការ​ប្រកួត​​ជម្រុះ World Cup៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី