• 2021-09-07 03:45:13
  • បាល់ទាត់

ឥន្ទ្រីស្លាបដែក ក្ដូ របួសជង្គង់ត្រូវសម្រាកព្យាបាល​រយៈពេល ១ខែ

  • 2021-09-07 03:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាកររហស្សនាមឥន្ទ្រីស្លាបដែក សុខ រ៉ាដូ បានរងរបួសជង្គង់ស្ដាំ​កាលពីពេលថ្មីៗ និងត្រូវសម្រាកព្យាបាលរយៈពេល ៣ ទៅ ៤ សប្ដាហ៍ ដើម្បីឱ្យ​ជាសះស្បើយ។

រូប​ភាពស្កេន​ X-ray លោក សំរឹទ្ធ សេរី

បើតាមប្រភពជិតស្និទ្ធនឹងសុខរ៉ាដូលោក សំរឹទ្ធ សេរី ស្មាត់ធំរបស់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ បានទៅស្កេនមើល​រួចម្ដងហើយកាលពីថ្ងៃអាទិត្យសប្ដាហ៍​មុន​ ប៉ុន្តែមិនបានជួបវេជ្ជបណ្ឌិតជំនាញ ខណៈលទ្ធផលបង្ហាញថាគេមានអាការៈប្រេះឆ្អឹង។

លោក សំរឹទ្ធ សេរី អតីតលីប៊័រ៉ូរបស់កងពលអន្តរាគមន៍​លេខ​៣​ បានបង្ហើបឱ្យ​ Sabay ដឹង​មុននេះបន្តិចក្រោយជួបវេជ្ជបណ្ឌិតជំនាញឆ្អឹងថា ៖«គ្រូពេទ្យជំនាញគាត់ថាឱ្យ​ផ្អាកលេងបីអាទិត្យទៅបួនអាទិត្យ ហើយលេបថ្នាំលេបអីចឹងទៅ វាដូចជាអត់មានអីធ្ងន់ធ្ងរទេ គ្រាន់តែថាវាអាចប៉ះពាល់ដល់សរសៃពួរ អត់ឱ្យ​លោតទេ បើលោតទៅឈឺ បើអត់លោតអត់អីទេជង្គង់ហ្នឹង»។

លោក សំរឹទ្ធ សេរី

គួរបញ្ជាក់ថា ស្មាត់ធំមកពីខេត្តត្បូងឃ្មុំ និងជាអតីតកីឡាកររបស់ខេត្តកំពង់ចាម សុខ រ៉ា​ដូ​ មានអាការៈឈឺជង្គង់ប្រហែលកន្លះខែមកហើយ។ ក្រោយជួប​ពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនា​ព្រឹក​នេះ​ ដៃគូដ៏​សង់​តង់​របស់ ជុក សោភា ហៅ​ឥន្ទ្រីពិឃាដឌូកត្រូវសម្រាករយៈពេល១ខែ បើមិនដូច្នេះទេវានឹងធ្វើឱ្យ​ប៉ះពាល់ដល់សរសៃពួរ បើនៅជជេសបន្តលេងទៀត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី