• 2021-09-07 03:12:38
  • បាល់ទាត់

សន្សំសំចៃ! Aguero ​ថា​នៅ​ Barcelona ​មិន​ទាន់​ដល់​ម៉ោង​ហាត់ ​អត់​បើក​ភ្លើង​​ឱ្យ​ទេ

  • 2021-09-07 03:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Sergio Aguero ​បាន​ប្រៀបធៀប​ការ​ហ្វឹកហាត់​កាល​នៅ​ក្រុម Manchester City ​និង​ក្រុម FC Barcelona ​ថា​មាន​ភាព​ខុស​គ្នា​ច្រើន តាម​ការ​មើល​ឃើញ​របស់​គេ។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ដែល​ទើប​ចុះ​កុងត្រា​២​ឆ្នាំ​ជាមួយ​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “នៅ Manchester City ​កីឡាករ​ទាំងអស់​ត្រូវ​មក​មុន​១​ម៉ោង​កន្លះ​ដើម្បី​ត្រៀម​ហាត់។ នៅ Barcelona ​វិញ​ដូចជា​កន្លះ​ម៉ោង​ទេ។ ​ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រហែល​ជា​ទៅ​មុន​១​ម៉ោង​ដើម្បី​រក​មើល​ថា​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​នៅ​កន្លែង​ហាត់​ប្រាណ។ ប៉ុន្តែ​មិន​អាច​ទេ សូម្បី​ភ្លើង​ក៏​ត្រូវ​បិទ​អស់​ដែរ។ វា​ពិត​ជា​ខុស​គ្នា​មែន”។

ដោយ​ការ​ធ្វើ​បែប​នេះ​របស់​ក្រុម​អ្នក​មាន​បុណ្យ ក៏​ដោយសារ​តែ​ក្លឹប​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដែល​តាម​គម្រោង​ផែនការ​គ្រប់​យ៉ាង​ត្រូវ​សន្សំសំចៃ​ខ្ពស់។ ​ជាក់​ស្ដែង​ទឹក​ភ្លើង​នៅ​កន្លែង​ហាត់​ជា​ដើម ក៏​ត្រូវ​បាន​កំណត់​ប្រើប្រាស់​ផង​ដែរ។ ​ប្រព័ន្ធ​ភ្លើង​មិន​អាច​បើក​ចោល​ទេ ពោល​គឺ​ទាល់តែ​ដល់​ម៉ោង​ហាត់​ទើប​បើក​ប្រើប្រាស់។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​មាន​វិធានការ​ជា​ច្រើន​ទាំង​ការ​កាត់​ប្រាក់​ឈ្នូល​កីឡាករ​ច្រើន​ៗ​នោះ ​ក្រុម Barcelona ​បាន​បន្ថយ​ចំណាយ​ច្រើន​ហើយ។

​បើ​តាម​ការ​បញ្ជាក់​របស់​លោក Laporta ​បំណុល​របស់​ក្រុម Barcelona ​បច្ចុប្បន្ន​មាន​ប្រមាណ​ជា ១,១៥​ពាន់​លាន​ផោន ឬ​ស្មើ​នឹង ១,៥៩​ពាន់​លាន​ដុល្លារ​។ ​ក្លឹប​កំពុង​តែ​ស្វះស្វែង​រក​គ្រប់​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់