• 2021-09-07 02:18:13
  • បាល់ទាត់

CV11 និង Privat កំពុង​កាន់​កាប់​ជា​ខ្សែប្រយុទ្ធខ្មែរបរទេសរកគ្រាប់​បានច្រើនជាងគេ

  • 2021-09-07 02:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា និង Privat ជាខ្សែប្រយុទ្ធខ្មែរ-បរទេសមុតស្រួចរកគ្រាប់បាល់​បានច្រើនជាងគេបំផុត​នៅក្របខ័ណ្ឌ​លីគកំពូលកម្ពុជារដូវកាលនេះ គិតត្រឹមសប្ដាហ៍ទី១២ពោលគឺមាន ១០ គ្រាប់និង ១១ គ្រាប់។

CV11
Privat

ក្នុងជំនួបជាមួយក្រុម​បាល់​ទាត់​អគ្គិសនីកម្ពុជាកាល​ពី​ម្សិលមិញ វឌ្ឍនាការបស់​បឹងកេត បានបង្ហាញគុណផលល្អមែនទែន និងរកបាន១គ្រាប់ បន្ថែមឱ្យ​គេមានគ្រាប់បាល់រហូតដល់ទៅ១០​ ជា​ខ្សែ​ប្រយុទ្ធ​ខ្មែរ​រកគ្រាប់​បានច្រើនជាងគេ តាមពីក្រោយដោយខ្សែប្រយុទ្ធវិសាខា កែវ សុខផេង មាន៩គ្រាប់។

ចំណែកខ្សែប្រយុទ្ធរបស់ក្លឹប​ព្រះខ័នរាជស្វាយរៀង Privat វិញ ​មិន​មាន​វត្តមាន​ទេ​ក្នុង​ជំនួប​ជាមួយសមាគមកីឡាបាល់ទាត់ ខ ភ ម កាល​ពី​ថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២១ ដ្បិត​គេ​ទទួលបានកាតលឿងពីរលើក​​ត្រូវ​បាន​ផ្អាក​មួយ​ប្រកួត​។

ទោះបីជាយ៉ាងណាគេនៅតែឈរជា Top Scorer ក្នុងនាមជាខ្សែប្រយុទ្ធបរទេសនៅលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី១២មាន​១១​គ្រាប់​ ខណៈមិត្តរួមក្រុមរបស់គេ Mika ដែលរកបាន Hat-Trick ក្នុងថ្ងៃនោះមានតែ ១០គ្រាប់ប៉ុណ្ណោះ​តាម​ស្មើ ចាន់ វឌ្ឍនាកា, Abee Ndjoo របស់​បឹងកេត, Ajayi និង Haber របស់​វិសាខា​៕

តារាង Top Scorer ត្រឹម​សប្ដាហ៍​ទី​១២

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី