• 2021-09-07 02:28:12
  • បាល់ទាត់

ម៉ាក់ ស្រី​រ័ត្ន អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ មិន​ដែល​ស្រមៃ​ថា​​ខ្លួន​អាច​មាន​ឱកាស​បានចេញ​ទៅ​​ចិន​ឡើយ​

  • 2021-09-07 02:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​នារី​​កម្ពុជា ម៉ាក់ ស្រី​រ័ត្ន ​​បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ថា មិន​ដែល​ស្រមៃ​ទេ​ពី​មុន​មក​អាច​មាន​ឱកាស​​បាន​ចេញ​ទៅ​ ចិន​​ ហើយ​នេះ​ជា​លើក​ដំបូង​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​រម្ភ​សប្បាយ​ចិត្ត​រក​អ្វី​មក​និយាយ​បាន​។

​កូន​អ្នក​​មាន​ជីភាព​ក្រ​មួយ​នេះ​បាន​ប្រាប់​មក​កាន់ Sabay ​ចំពោះ​ការ​ចេញ​ទៅ​ចិន​លើក​នេះ​​គេ​មិន​ដែល​​ស្រមៃ​ដល់​​ឡើយ​ពី​មុន​មក​។ ប៉ុន្តែ​ពេល​នេះ​ការ​តស៊ូ​ព្យាយាម​​​បាន​ជោគជ័យ​គេ​សប្បាយ​ចិត្ត​រក​អ្វី​និយាយ​មិន​បាន​ អ្វី​ដែល​ពិសេស​គឺ​ខ្លួន​អាច​​​បង្ហាញ​ឲ្យ​ឪពុក​ម្ដាយ​​​មើល​ឃើញ​ពី​ភាព​ជោគជ័យ​​ ដែល​ខំ​ជម្នះ​​​​រាល់​ការ​លំបាក​ ពិសេស​គឺ​ការ​ហាម​ឃាត់​របស់​ឪពុក​ម្ដាយ​ដែល​ចង់​ឲ្យ​ខ្លួន​ប្រឹងរៀន​​ឲ្យ​បាន​ខ្ពស់​ ពោល​គឺ​មិន​ចង់​ឲ្យ​កូន​លេង​​បាល់​ច្រើន​ជាង​រៀន​ឡើយ​។

ក្មេង​ដែល​ធ្លាប់​ខ្ចីកង់​ក្លឹប​ជិះ​ដើម្បី​ទៅ​ហាត់​បាល់​រូប​នេះ​បន្ថែម​ថា សម្រាប់​ឱកាស​ចេញ​ទៅចិន​​​លើក​ដំបូង​នេះ​​ឪពុក​ម្ដាយ​របស់​ខ្លួន​មិន​បាន​​​ហាម​ឃាត់​ឡើយ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​ឲ្យ​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​។ ចំណែក​​​ក្ដី​បារម្ភ​​ទៅ​ចិន​សម្រាប់​ ស្រី​រ័ត្ន គឺ​អាហារ​ និង​អាកាសធាតុ​។

​​​​​​ម៉ាក់ ស្រី​រ័ត្ន ចូល​លេង​ឲ្យ​ភ្នំពេញ​ក្រោន​ជា​មួយ​ក្រុម​បាល់ទាត់​នារី នៅ​ដើម​ឆ្នាំ​២០១៨ បាន​ក្លាយ​ខ្លួន​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​រហូត​មក​។ ​បច្ចុប្បន្ន​ក៏​ជា​អ្នក​ចាំ​ទី​របស់​ជម្រើសជាតិ​​បាល់ទាត់​នារី​កម្ពុជា​ ធ្លាប់​មាន​​បទ​ពិសោធ​​ទៅ​លេង​​ថៃ​ផង​ដែរ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី