• 2021-09-06 03:59:59
  • បាល់ទាត់

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ នឹង​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​នារីទៅ​ហ្វឹកហាត់​នៅ​ចិន​រយៈពេល​ ៣ខែ​

  • 2021-09-06 03:59:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ គ្រោង​នឹង​បញ្ជូន​កីឡា​ការិនី​ជម្រើស​ជាតិ​ចំនួន​ ២២នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ រយៈពេល​៣ខែ​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ ២០២៣​ ជា​ដើម។​

លោក​ កែវ​ សារ៉េត​ (រូបភាព CAMSOC)

លោក​ កែវ​ សារ៉េត​ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​បញ្ជូន​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទាំង​២២​នាក់​នេះ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ គឺ​ដើម្បី​បង្កើន​គុណភាព​ សមត្ថភាព​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ស៊ីហ្គេម​ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

ការ​ចេញ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នេះ​គឺ​មាន​ឱកាស​ល្អ​ច្រើន​សម្រាប់​ក្រុម​បាល់ទាត់​នារី​របស់​កម្ពុជា​ ព្រោះ​ក្រៅ​តែ​ពី​ការ​ហាត់​បាន​ដិតដល់​គឺ​ពួកគេ​នឹង​បាន​ប្រកួត​សាកល្បង​សមត្ថភាព​ទី​នោះ​ជា​បន្តបន្ទាប់។​ នៅ​ឯ​ប្រទេស​ចិន​គឺ​មាន​ក្រុម​បាល់ទាត់​នារី​ច្រើន​ជា​ការ​ល្អ​សម្រាប់​ស្វែង​រក​បទ​ពិសោធ។

រូបភាព CAMSOC

ក្រុម​បាល់ទាត់​នារី​របស់​កម្ពុជា​ទាំង​ ២២​នាក់​ នឹង​ចាក់ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​ចុង​ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ។​ ការ​ហ្វឹកហាត់​នេះ​គឺ​ជា​ជំនួយ​ឥត​សំណង់​របស់​ភាគី​ប្រទេស​ចិន៕​ អត្ថបទកែសម្រួលពី CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី