• 2021-09-03 02:27:02
  • បាល់ទាត់

ទីបំផុត Ronaldo យក​​លេខ​៧​បាន​សម្រេច ចុះ Cavani នឹង​ពាក់​លេខ​ប៉ុន្មាន?

  • 2021-09-03 02:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នឹង​ពាក់​លេខ​៧​សម្រាប់​ការ​ត្រឡប់​មក​កាន់ Manchester United ជា​ថ្មី។

ក្លឹប​បិសាច​ក្រហម​បាន​​ប្រកាស Ronaldo នឹង​ទទួល​បាន​លេខ​ចាស់​របស់​ខ្លួន​វិញ ដែល​គេ​ធ្លាប់​ពាក់​តាំង​ពី​ចូលរួម​ជាមួយ​ក្លឹប​ដំបូង។ ក្រុម​​លោក Ole Gunnar Solskjaer បាន​សុំ​ការ​អនុញ្ញាត​ពី​ Premier League ក្នុង​ការ​ការ​ដូរ​លេខ​នេះ។

ដូច្នេះ Ronaldo នឹង​គ្រង​លេខ​៧ ជំនួស Edinson Cavani ដែល​នឹង​ផ្លាស់​ទៅ​ពាក់​លេខ​២១​វិញ ក្រោយ Daniel James ចាកចេញ​ទៅ​កាន់ Leeds។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​បាន​អរគុណ​ទៅ​កាន់ Cavani ផង​ដែរ ចំពោះ​ការ​លះបង់​មួយ​នេះ។

Ronaldo បាន​និយាយ​ថា ពី​មុន​គេ​មិន​នឹក​ស្មាន​​ថា​​អាច​ពាក់​លេខ​៧​ម្ដង​ទៀត​ទេ។ ដូច្នេះ​គេ​ពិត​​អរគុណ​ធំ​ទៅ​កាន់ Edi សម្រាប់​កាយវិការ​ដ៏​ល្អ​នេះ។ លេខ​៧ ជា​លេខ​ពិសេស​បំផុត​ក្នុង​ក្រុម Man United ដែល​ធ្លាប់​ពាក់​ដោយ​វីរបុរស​ក្លឹប​ជា​ច្រើន​ដូច​ជា George Best, Bryan Robson, Eric Cantona និង David Beckham៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់