• 2021-09-02 12:22:08
  • បាល់ទាត់

Sothgateថា​ អង់គ្លេស​ត្រូវ​តែ​ឈ្នះ​ World Cup ២០២២​ ដើម្បី​ប៉ះប៉ូវ​រឿង​ចាញ់​ Euro 2020 នេះ​

  • 2021-09-02 12:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gareth Southgate អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្រុម​លោក​ត្រូវ​តែ​ឈ្នះ​ពាន​ World Cup ២០២២ខាង​មុខ​នេះ​ ដើម្បី​ប៉ះប៉ូវ​នឹង​រឿង​ចាញ់​ពាន​ Euro 2020 នៅ​ក្នុង​ឆ្នាំ​នេះ​។

លោក​ Sothgate បាន​និយាយថា​៖" ក្រុម​អង់គ្លេស​យើង​ត្រូវ​តែ​ឈ្នះ​យក​ពាន​ World Cup នៅ​ឆ្នាំ​២០២២ខាង​មុខ​ឲ្យ​បាន​ "។

លោក​បាន​បន្ត​ថា​៖" វា​ពិត​ជា​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់​ ហើយ​អារម្មណ៍​មួយ​ហ្នឹង​នឹង​មាន​ជា​រៀង​រហូត​។ បើ​អ្នក​វិញ​ អ្នក​នឹង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ប៉ះ​ប៉ូវ​រឿង​បាត់​បង់​ឱកាស​​ក្លាយ​ជា​ម្ចាស់​ពាន​ Euro 2020 នេះ​ដោយ​សារ​តែ​ពេល​ស៊ុត​ប៉េណាំទី​ស៊ុត​អត់​ចូល​? ច្បាស់​ណាស់​ចង់​បំភ្លេច​រឿង​ឈឺ​ចាប់​អញ្ចឹង​បាន​ ទាល់​តែ​អ្នក​ឈ្នះ​ពាន​ធំ​មួយ​ហ្នឹង​។ ពិត​មែន​ថា​រឿង​ចាញ់​លើក​មុន​ហ្នឹង​វា​ពិត​ជា​ឈឺ​ចាប់​មែន​ អ្នក​គាំទ្រ​យើង​គ្រប់​គ្នា​ក៏​ឈឺ​ចាប់​ដែរ​ មិន​មែន​តែ​កីឡាករ​ និង​បុគ្គលិក​ទេ​។ និយាយ​ទៅ​វា​ឈឺ​ចាប់​ទាំង​អស់​គ្នា​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រកួត​ World Cup ២០២២ខាង​មុខ​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ចុង​ខែ​វិច្ឆិកា រហូត​ដល់​ចុង​ខែ​ធ្នូ​ ខណៈ​នៅ​ពេល​នេះ​ការ​ប្រកួត​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ជម្រុះ​ ដែល​ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹង​ប៉ះ​ជា​មួយ​ក្រុម​ជម្រើសជាតិ​ហុងគ្រី​នៅ​ថ្ងៃ​ស្អែក​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់