• 2021-09-02 07:46:28
  • បាល់ទាត់

លោ​ក​ស្រី​ ពុធ ធីតា ថា ពេល​កំពុង​ឈរ​លើ​ពហុ​កីឡដ្ឋាន​ថ្មី​អារម្មណ៍​ដូច​ចាំ​ទទួ​ល​ផ្កាស្លាពីប្ដី​

  • 2021-09-02 07:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រធាន​ក្លឹប​បឹង​កេត​​លោក​ស្រី ពុធ ធីតា ថា​ពេល​​កំពុង​ឈរ​នៅ​លើ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ បេះដូង​របស់​លោក​ស្រី​ញាប់ញ័រ​ហាក់​បី​ដូច​កំពុង​ឈរ​ចាំ​ទទួល​ផ្កាស្លា​ពី​ប្ដី​យ៉ាង​ដូច្នេះ​ដែរ និយាយទៅ​ពិត​ជា​រំភើព​ខ្លាំង​មែន​ទែន​។

រូបថត៖ លោក​ស្រី ពុធ​ ធីតា​

«ស្អាត​ស្អាត​ខ្លាំង​មែន​ទែន​...​ខ្ញុំ​ទៅ​លេង​នៅ​ពហុ​កីឡដ្ឋាន​​នៅ​ស្រុក​គេ​ច្រើន​មិន​ថា​នៅ​អឺរ៉ុប​ទេ​នៅ​អី​ទេ​ស្អាត​ តែ​ពេល​យើង​មក​ជាន់​លើ​ពហុ​កីឡដ្ឋាន​ដែល​ជា​របស់​ខ្លួន​យើង​​​អារម្មណ៍​និយាយ​ពី​ថា រំភើព​ រំភើព​ខ្លាំង​ណាស់​ ​បេះដូង​​ខ្ញុំ​ឌុកដាក់​ឌុកដាក់​​ម៉ង​ ដូចពេល​​ចាំ​ទទួ​ល​ផ្កាស្លា​ពី​ប្ដី​ចឹង​….»

​រំលឹ​ក​ថា​​ ការ​បង្ហាណ​អារម្មណ៍​រំភើ​ព​របស់​​ស្រី ពុធ​ ធីតា ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​សហ័ន្ធ​កីឡា​បាល់ទាត់កម្ពុជា​​ក្រោយ​ពេល​បាន​ចុះ​ត្រួត​ពិនិត្យ​​មើល​​​ពហុ​កីឡដ្ឋាន​មរតក​តេជោ​​ ដើម្បី​ដាក់​សំណើ​ស្នើ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត AFF SUZUKI CUP នា​ចុង​ឆ្នាំនេះ និង​សម្រាប់​ត្រៀម​ដំណើរ​ការ​ប្រកួត​កីឡា​បាល់ទាត់ ក្នុង​ព្រឹត្តការណ៍​សុីហ្គេម​២០២៣៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី