• 2021-09-01 01:34:58
  • បាល់ទាត់

​មិន​គួរ​ឱ្យ​ជឿ Barcelona ​ឱ្យ AT Madrid ​ខ្ចី​ជើង Griezmann ​២​ឆ្នាំ​

  • 2021-09-01 01:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​កៀក​នឹង​ដល់​ម៉ោង​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​ទៅ​ហើយ​នោះ ​ក្រុម Barcelona ​បាន​យល់​ព្រម​ឱ្យ​ក្រុម Atletico Madrid ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ​ដល់​ទៅ​២​ឆ្នាំ​។

​កីឡាករ​បារាំង​ខាង​លើ​​​​​​​​​ត្រូវ​បាន​ក្រុម Barcelona ​ទិញ​មក​ពី​ក្រុម AT Madrid ​នេះ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ ដោយ​កាល​នោះ​មាន​រឿង​ចម្រូងចម្រាស​ច្រើន​ដែរ ​ហើយ​អ្នក​គាំទ្រ​របស់​ក្រុម AT Madrid ​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ទេរ​នោះ​ទៀត។ ​តែ​ដោយ​ឡែក​នៅ​ពេល​នេះ ស្រាប់​តែ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​បាន​ត្រលប់​ទៅ​វិញ​ហើយ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​ឆ្នាំ ​និង​អាច​ទិញ​យក​ដាច់​បាន​ក្នុង​តម្លៃ​ប្រមាណ​៤០​លាន​អឺរ៉ូ។

​នេះ​ជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយ​សម្រាប់​ក្រុម Barcelona ​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ ​Griezmann ​ជា​កីឡាករ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ម្នាក់​ក្នុង​ក្រុម ​ដូច្នេះ​ហើយ​ការ​បញ្ចេញ​គេ​បាន​ក៏​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​ដែរ។ ខណៈ​ដែល​ក្រុម​មួយ​នេះ​ក៏​មាន​ខ្សែ​ប្រយុទ្ធ​ច្រើន​នាក់​ស្រាប់​ទៅ​ហើយ​ដែរ៕

ប្រភព៖ Marca អត្ថបទ៖ យ៉ា ណុត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី