- 2021-08-31 13:47:48
- បាល់ទាត់
Moise Kean ផ្លាស់ទៅលេងឲ្យ Juventus សារជាថ្មី តែក្នុងលក្ខខណ្ឌខ្ចីជើងសិន
- 2021-08-31 13:47:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Moise Kean ផ្លាស់ទៅលេងឲ្យ Juventus សារជាថ្មី តែក្នុងលក្ខខណ្ឌខ្ចីជើងសិន
ចន្លោះមិនឃើញ
កីឡាករ Mosie Kean ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Everon បានផ្លាស់មកលេងឲ្យក្លឹប Juventus សារជាថ្មីប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងសិន នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបទាំងពីរផ្ទាល់នៅក្នុងថ្ងៃនេះ។
Moise បានព្រមព្រៀងចុះកុងត្រាលេងឲ្យ Juventus នេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំចាប់ពីរដូវកាលថ្មីនេះ រហូតដល់ឆ្នាំ២០២៣ខាងមុខ ក្នុងតម្លៃជាងសរុបជាង ៨.២លានដុល្លារ។
នៅក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងនេះ ក្លឹបអ៊ីតាលីខាងលើមានកាតព្វកិច្ចទិញយកខ្សែប្រយុទ្ធខាងលើក្នុងតម្លៃខ្លួនជាង ៣៣លានដុល្លារក្រោយអស់កុងត្រាខ្ចីជើងនៅឆ្នាំ២០២៣ខាងមុខ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំនេះត្រូវបានគេស្គាល់ថាជាកីឡាករ ដែលបណ្ដោះបណ្ដាលឲ្យក្លឹបអ៊ីតាលី Juventus នេះផ្ទាល់ដោយ Moise គេបានមកហ្វឹកហាត់លេងនៅក្លឹបនេះតាំងនៅក្នុងក្រុមថ្នាលចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៧ ហើយក៏ដំឡើងមកលេងឲ្យក្រុមឈុតធំចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ ក្រោយមកកីឡាករនេះក៏បានផ្លាស់ទៅកាន់ក្លឹប Everton ។