• 2021-08-27 13:05:18
  • បាល់ទាត់

អីយ៉ា! Ole ដូច​ជា​ឱ្យ​តម្រុយ​ថា Man Utd ក៏​ចង់​បាន Ronaldo មក​វិញ​ដែរ

  • 2021-08-27 13:05:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​ថា "ប្រសិន​បើ Ronaldo ប្រាកដ​ជា​ចាកចេញ​ពី​ Juventus មែន គេ​នឹង​ដឹង​ថា ពួក​យើង​រង់​ចាំ​គេ"។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ប្រាប់​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​មួយ​នៅ​ថ្ងៃ​នេះ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​ចង់​ផ្ដល់​ជា​ព័ត៌មាន​មន្ទិល​សង្ស័យ​ច្រើន​នោះ​ទេ។ Cristiano Ronaldo ជា​វីរបុរស​មួយ​របស់​ក្លឹប​នេះ​ហើយ។ ខ្ញុំ​បាន​លេង​ជាមួយ​គេ ហើយ​គេ​សឹង​តែ​ដាក់​ឱ្យ​ខ្ញុំ​ចូល​និវត្តន៍​ទៅ​ហើយ​នៅ​ពេល​នោះ។ ដូច្នេះ​យើង​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា " ។

'' គេ​ប្រហែល​ជា​កីឡាករ​អស្ចារ្យ​ជាង​គេ​គ្រប់​ជំនាន់​ ជាមួយ​នឹង​ Messi។ ខ្ញុំ​ដើម​ឡើយ​មិន​គិត​ថា Cristiano មិន​ចាកចេញ​ពី Juventus ទេ។ មាន​រឿង​ចចាមអារ៉ាម​ជា​ច្រើន​ណាស់។ ពួក​យើង​ (ក្លឹប​បិសាច​ក្រហម​ និង Ronaldo) តែងតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ជានិច្ច។ គេ​ដឹង​ថា យើង​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ​លើ​រូប​គេ។ ប្រសិន​បើ​គេ​នឹង​ផ្លាស់​ប្ដូរ​ក្លឹប​មែន គេ​នឹង​ដឹង​ថា យើង​រង់ចាំ​នៅ​ទីនេះ " ។ នេះ​ជា​ការ​លើកឡើង​របស់​លោក Solskjaer។

ក្នុង​ថ្ងៃ​សុក្រ​នេះ​ដដែល​ លោក Massimiliano Allegri អ្នក​ចាត់ការ​ក្លឹប Juventus បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា Ronaldo ចាកចេញ​ពី Juventus ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា គេ​នឹង​ទៅ​ក្លឹប​ណា​នោះ​ទេ។

មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា ក្លឹប Manchester United នៅ​ពេល​នេះ​ក៏​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​ Ronaldo ត្រលប់​មក​លេង​នៅ​ក្លឹប​វិញ​ដែរ។ បើ​តាម​លោក Fabrizio Romano ខាង United បាន​ទាក់ទង​លោក Jorge Mendes ភ្នាក់ងារ​របស់ Ronaldo តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មក​ម្ល៉េះ ហើយ​ភាគី​ទាំង​ពីរ​កំពុង​តែ​ចរចា​លើ​ថ្លៃ​ប្រាក់​ខែ និង​ថ្លៃ​ទិញ​ផ្ដាច់​ពី​ក្លឹប Juventus៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់