- 2021-08-27 12:38:43
- បាល់ទាត់
គ្រូ Juventus ចេញមុខបញ្ជាក់ថា Ronaldo ចេញពីក្លឹបហើយ
- 2021-08-27 12:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Juventus ចេញមុខបញ្ជាក់ថា Ronaldo ចេញពីក្លឹបហើយ
ចន្លោះមិនឃើញ
លោក Massimiliano Allegri អ្នកចាត់ការក្លឹប Juventus បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានចាកចេញពីក្លឹបអ៊ីតាលីនេះហើយ។
លោកបានលើកឡើងថា៖ " Ronaldo បានបញ្ចេញសមត្ថភាពឱ្យក្លឹបហើយ គេបង្ហាញពីទឹកចិត្តក្នុងការជួយក្លឹប តែពេលនេះគេចាកចេញហើយ។ ម្សិលមិញ Cristiano បានប្រាប់ខ្ញុំថា គេមិនមានបំណងណាមួយក្នុងការបន្តលេងឱ្យ Juventus នោះទេ។ ក្នុងហេតុផលនេះហើយ គេនឹងមិនកោះហៅសម្រាប់ប្រកួតថ្ងៃស្អែកនោះទេ " ។
Juventus នឹងត្រូវបើកទ្វារកីឡដ្ឋាន Turin ដើម្បីស្វាគមន៍ក្លឹប Empoli ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A។
Allegri បានបន្ថែមថា៖ " អ្វីៗទាំងអស់នឹងប្រែប្រួល នេះហើយជាច្បាប់នៃជីវិត។ Juventus នៅដដែល នេះហើយជារឿងដ៏សំខាន់បំផុត។ Ronaldo នឹងត្រូវបានថ្លែងអំណរគុណ ចំពោះអ្វីគ្រប់យ៉ាង ដែលគេបានជួយក្លឹប ហើយគេជាគំរូមួយសម្រាប់កីឡាករក្មេងៗ។ ប៉ុន្តែខ្ញុំបាននិយាយថា យើងត្រូវតែបន្តទៅមុខទៀត " ។
មានសេចក្ដីរាយការណ៍ជាច្រើនបានឱ្យដឹងថា Manchester City និង Ronaldo បានព្រមព្រៀងគ្នាក្នុងលក្ខខ័ណ្ឌផ្ទាល់ខ្លួនហើយ តែខាងក្លឹបអង់គ្លេស មិនទាន់ដាក់សំណើជាផ្លូវការទៅកាន់អ្នកនៅអ៊ីតាលីទេ។ បើតាម Goal បានឱ្យដឹងថា Ronaldo ទំនងនឹងទទួលបានប្រាក់ក្បែរ ១លាន ២សែនដុល្លារក្នុងមួយសប្ដាហ៍ ពេលទៅលេងនៅ City៕