- 2021-08-27 11:08:47
- បាល់ទាត់
Ronaldo អត់ទៅហាត់បាល់ទេ ហើយឮថាលាមិត្តនៅ Juventus ទៀតផង ខណៈមានព័ត៌មានថាត្រៀមទៅ Man City
- 2021-08-27 11:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo អត់ទៅហាត់បាល់ទេ ហើយឮថាលាមិត្តនៅ Juventus ទៀតផង ខណៈមានព័ត៌មានថាត្រៀមទៅ Man City
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មិនបានទៅហាត់បាល់ជាមួយក្រុមកីឡាករក្លឹបអ៊ីតាលី Juventus ទេនៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអ៊ីតាលី) ខណៈមានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា កីឡាកររូបនេះត្រៀមខ្លួនចាកចេញទៅកាន់ Manchester City។
យោងតាមលោក Fabrizio Romano អ្នកយកព័ត៌មានទីផ្សារកីឡាករដ៏ល្បី Ronaldo បានចំណាយរយៈពេល ៤០នាទី ដើម្បីលាមិត្តរួមក្រុមរបស់ខ្លួននៅ Juventus។ បើតាមប្រភពដដែលបានឱ្យដឹងថា ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះនៅរង់ចាំដំណឹងពីភ្នាក់ងាររបស់ខ្លួនលោក Jorge Mendes ដើម្បីយកសំណើផ្លូវការពីក្លឹប Manchester City ខណៈនៅពេលនេះ ការចរចាទាំងឡាយស្ថិតក្នុងការព្រមព្រៀងមាត់ នឹងមាត់ប៉ុណ្ណោះ។
សារព័ត៌មាន Goal បានផ្ដិតយកវីដេអូរថយន្តរបស់កីឡាកររូបនេះបរចេញពីកន្លែងហ្វឹកហាត់របស់ក្លឹប Juventus។ ប្រភពនេះបានឱ្យដឹងថា ក្លឹបអ៊ីតាលីមួយនេះត្រៀមនឹងលក់ Ronaldo ក្នុងតម្លៃតែ ៣៤លានដុល្លារប៉ុណ្ណោះ ខណៈកុងត្រាកីឡាកររូបនេះជាមួយក្លឹបនឹងហួសនៅឆ្នាំ២០២២។
Man City នៅពេលនេះជាក្លឹបតែមួយគត់ ដែលទាក់ទងជាមួយនឹង Ronaldo ខណៈក្លឹប Paris Saint-Germain បានដកខ្លួនចេញការប្រណាំងប្រជែងនេះ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមប្រភពពីខាង Goal។
សារព័ត៌មាននេះបានរាយការណ៍បន្តថា ខាង City ចង់យក Ronaldo មកជំនួសខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលផ្លាស់ទៅកាន់ Barcelona កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ យ៉ាងណាមិញ ក្លឹបរបស់ព្រះអង្គម្ចាស់ឧបនាយករដ្ឋមន្ត្រីរាជាណាចក្រអារ៉ាបរួម UAE មួយនេះ ហាក់បីដូចជាភាពស្ទាក់ស្ទើរក្នុងការផ្ដល់ប្រាក់ឈ្នួលក្នុងមួយសប្ដាហ៍ប្រមាណ ១លាន ២សែនដុល្លារទៅកាន់ Ronaldo៕