• 2021-08-25 13:46:51
  • បាល់ទាត់

ជិត​ចប់​រដូវកាល​ទិញ​ដូរ​កីឡាករ​! Atletico ទិញ​ខ្សែ​ប្រយុទ្ធ​មួយរូបពី​ Bundesliga

  • 2021-08-25 13:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Atletico Madrid បាន​សម្រេច​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​ Matheus Cunha នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ក្លឹប​ Hertha BSC ដែល​ជា​ក្លឹប​នៅ​ Bundesliga ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ទាំង​ពីរ​នេះក្នុងថ្ងៃនេះ​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Cunha រូប​នេះ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ ក្លឹប​អេស្ប៉ាញ​ខាង​លើ​នេះ​ចំនួន​ ៥ឆ្នាំចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ​។​

បើ​តាម​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ Atletico បាន​ចំណាយ​លុយ​ជាង​ ៣៥​លាន​ដុល្លារ​ដើម្បី​ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Hertha រី​ឯ​ប្រាក់​ពលកម្ម​វិញ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​ចុះ​ផ្សាយ​ឲ្យ​បាន​ជាក់​លាក់​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Cunha បាន​ប្រឡូក​នៅ​ក្នុង​អាជីព​កីឡាករ​បាល់ទាត់​ក្រុម​ឈុត​ធំ​ចាប់​ពី​ឆ្នាំ​២០១៧​មក​ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Sion ក្លឹប​ Leipzig និង​ក្លឹប​ Hertha នេះ​។ កីឡាករ​នេះ​ធ្លាប់​ចូល​លេង​ការ​ប្រកួត​សរុប​ ១២៣​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣២​គ្រាប់​៕

ប្រភព៖ transfermarkt | en.atleticodemadrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់