• 2021-08-25 13:21:05
  • បាល់ទាត់

ក្រោយ​ល្បី​ចាក​ចេញ ពេល​នេះ​ Kane បញ្ជាក់​​ត្រង់ៗ​ថា​ នឹង​នៅ​ Spurs បន្ត​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​

  • 2021-08-25 13:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​មួយ​រយៈ​កន្លង​ទៅ​នេះ​ថា​ កីឡាករ​នេះ​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​ Tottenham Hotspur ទៅ​កាន់​ក្លឹប​ Manchester City ពិត​ប្រាកដ​មែន​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ ក្រោយ​មិន​ឃើញ​មក​ហ្វឹកហាត់​ទៀងទាត់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​នេះ​ Kane ខ្លួន​ឯង​បាន​សរសេរ​សារ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ថា​ គេ​នឹង​នៅ​លេង​ឲ្យ​ Spurs បន្ត​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ ហើយ​គេ​នឹង​ដាក់​ចិត្ត​ដាក់​កាយ​ ១០០%​ ដើម្បី​ជួយ​ក្រុម​ឲ្យ​ជោគជ័យ​នូវ​អ្វី​ ដែល​ចង់​បាន​។

ទាក់​នឹង​រឿង​ល្ហិចល្ហៀង​ថា​ចាក​ចេញ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ Man City បាន​ហ៊ាន​ចំណាយ​លុយ​ជាង​ ២០៥លាន​ដុល្លារ​ដើម្បី​ទិញ​យក​ Kane លុះ​បន្ត​បន្ទាប់​មក​កីឡាករ​នេះ​ក៏​ចង់​ចាកចេញ​ទៅ​ក្លឹប​អង់គ្លេស​មួយ​នេះ​ រី​ឯ​លោក​ Daniel Levy ប្រធាន​ក្រុមប្រឹក្សា​របស់​ Spurs ក៏​ព្រម​ឲ្យ​ចាកចេញ​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​បន្ទាប់​ពី​ Kane បាន​បង្ហោះ​បែប​នេះ​ ពាក្យ​ចចាមអារ៉ាម​នៃ​ការ​ព្រមព្រៀង​ទាំង​ប៉ុន្មាន​នេះ​មិន​អាច​កើត​មាន​ឡើង​នោះទេ​ ដូច្នេះ​កីឡាករ​នេះ​នឹង​នៅ​លេង​បន្ត​នៅ​ Spurs ធម្មតា​ខណៈ​កុងត្រា​របស់​គេ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤​ឯណោះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់