- 2021-08-25 02:46:03
- បាល់ទាត់
តាំង ប៊ុនឆៃ បង្ហាញអារម្មណ៍ខ្លះៗជុំវិញ ទេស សម្បត្តិ ចេញពីបឹងកេត
- 2021-08-25 02:46:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំង ប៊ុនឆៃ បង្ហាញអារម្មណ៍ខ្លះៗជុំវិញ ទេស សម្បត្តិ ចេញពីបឹងកេត
ចន្លោះមិនឃើញ
ខ្សែការពារ តាំង ប៊ុនឆៃ បានបង្ហាញអារម្មណ៍សោកស្ដាយដែរ នៅពេលមិត្តរួមក្រុម ទេស សម្បត្តិ ចាកចេញពីបឹងកេត ព្រោះពួកគេទើបលេងជុំគ្នាបានប៉ុន្មានប្រកួតប៉ុណ្ណោះ នៅរដូវកាលឆ្នាំ២០២១នេះ។ ម្យ៉ាងពួកគេជាសិស្សច្បងនិងសិស្សប្អូន ស្រលាញ់និងមើលថែគ្នា តាំងពីលេងនៅសាលាបាល់ទាត់ជាតិបាទីមកម្ល៉េះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្រោយការចាកចេញរបស់ខ្សែការពារជម្រើសជាតិកម្ពុជា ប៊ុនឆៃ បានសរសេររៀបរាប់ថា បុរសម្នាក់នេះហើយដែលតែងតែជម្រុញ និងលើកទឹកចិត្តគេនៅលើទីលានប្រកួត ហើយសង្ឃឹមថ្ងៃណាមួយគេនឹងបានលេងក្រុមជាមួយគ្នាម្ដងទៀត។
សំណេរមានន័យបែបនេះថា ៖«បុរសម្នាក់នេះហើយ ដែលតែងតែជម្រុញខ្ញុំ និងលើកទឹកចិត្តខ្ញុំ។ ឈរខាងខ្ញុំ និងការពារខ្ញុំយ៉ាងល្អនៅលើទីលាន។ ថ្ងៃណាមួយយើងនឹងលេងជាមួយគ្នាម្ដងទៀត។ យើងចែករំលែកវេទិការនេះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាមានន័យណាស់។ ពិតជាគួរឱ្យគោរពណាស់!»។
ខ្សែការពារវ័យក្មេងរូបនេះ បានសម្ដែងការដឹងគុណដល់ ទេស សម្បត្តិ ដែលបានជួយណែនាំ និងផ្ដល់ដំបូន្មានល្អៗដល់រូបគេ តាំងពីនៅបាទីរហូតដល់បឹងកេត ហើយវត្តមានរបស់ប៊ុនឆៃនៅបឹងកេតនេះ ក៏ដោយសារតែការត្រួសត្រាយរបស់សម្បត្តិផងដែរ។
យុវជនបានបញ្ជាក់ថា ៖«ខ្ញុំនឹងគាត់ដូចជាបងប្អូនចឹង ហើយគាត់បានជួយជ្រោមជ្រែងខ្ញុំខ្លាំងណាស់ នៅពេលខ្ញុំនៅបាទី ដើម្បីឱ្យខ្ញុំបានមកចូលរួមជាមួយនឹងក្លឹបបឹងកេត។ នៅបឹងកេតគឺគាត់ ការពារយើង Take Care យើងខ្លាំងជាងនៅបាទីទៀត គាត់ប្រាប់យើង (ស្ដី)ថាឱ្យយើងពេលយើងធ្វើអីខុស»។
ថ្មីៗនេះក្លឹបបឹងកេតបានសម្រេចផ្ទេរ ទេស សម្បត្តិ ទៅកាន់ក្លឹបអ្នកមានវិសាខានៅជុំទី២ក្នុងតម្លៃខ្លួនបិទជិតមួយ ក្រោយខ្សែការពារឆ្នើមរូបនេះ ចំណាយពេលជិតបីឆ្នាំនៅក្រុមនាគខៀវបន្ទាប់ចេញពីបាទី។ កំផែងដ៏រឹងមាំបានជួយឱ្យបឹងកេត លើកពានលីគកំពូលកម្ពុជាពីររដូវកាលគឺឆ្នាំ២០១៩ និង ២០២០៕