• 2021-08-20 03:22:05
  • បាល់ទាត់

Costa ​៖ ​បើ​ម្ដាយ​ខ្ញុំ​នៅ​លើ​ទីលាន ​ហើយ​ខ្ញុំ​ត្រូវ​ផ្ដួល​គាត់​ដើម្បី​ឈ្នះ ​ខ្ញុំ​នឹង​ធ្វើ​

  • 2021-08-20 03:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Diego Costa ​បាន​ចូល​រួម​ជាមួយ​ក្រុម​ Atletico Mineiro ​ក្នុង​លីគ​ប្រទេស​ប្រេស៊ីល​ហើយ ​បន្ទាប់​ពី​រូបគេ​គ្មាន​ក្លឹប​លេង​តាំង​ពី​ចុង​ឆ្នាំ​២០២០​មក។

​កីឡាករ​វ័យ​៣២​ឆ្នាំ​ខាង​លើ​បាន​ចែក​ផ្លូវ​ជាមួយ​ក្រុម Atletico Madrid ​ក្រោយ​ពី​រូបគេ​មិន​សប្បាយ​ចិត្ត​នៅ​ទី​នោះ ដោយ​ការ​ចែក​ផ្លូវ​គ្នា​នេះ​ដែរ ​ភាគី​សងខាង​ស្រុះស្រួល​គ្នា​តែ​ម្ដង។ ​មិន​មាន​ក្លឹប​លេង​តាំង​ពី​ចុង​ឆ្នាំ​២០២០​មក ​រហូត​ដល់​ពេល​នេះ​ទើប Costa ​ទទួល​បាន​ឱកាស​លេង​បាល់ទាត់​វិញ​ជាមួយ​ក្រុម Atletico Mineiro ​ក្នុង​ស្រុក​កំណើត​ប្រទេស​ប្រេស៊ីល​ផ្ទាល់​តែ​ម្ដង។

​កីឡាករ​កើត​នៅ​ប្រេស៊ីល តែ​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ ​នឹង​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ Hulk ​ដែល​ជា​កីឡាករ​លេង​កាច​និង​មាឌ​ធំ​ដែរ។ ​ដោយ​រដូវ​កាល​នេះ ​អ្នក​គាំទ្រ Atletico Mineiro ​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ទស្សនា​ការ​ប្រកួត​ជាក់​ជា​មិន​ខាន ព្រោះ​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ​ក្នុង​ក្រុម។

​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង Costa ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ល្អ​ណាស់។ អតីត​កីឡាករ Chelsea ​រូប​នេះ​បាន​និយាយ​ថា​៖ “ប្រសិន​បើ​ម្ដាយ​របស់​ខ្ញុំ​នៅ​លើ​ទីលាន ​ហើយ​ខ្ញុំ​ត្រូវ​តែ​វាយ​គាត់​ដើម្បី​ឈ្នះ ​ខ្ញុំ​នឹង​ធ្វើ។ ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ​”៕

ប្រភព៖ Give Me Sport អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទថ្មី