
- 2021-08-20 01:36:31
- បាល់ទាត់
ឲ្យរាងថ្ងៃក្រោយ! Spurs ទុកជើងកីឡាករល្អៗស្ទើរទាំងអស់បណ្ដាលឲ្យចាញ់ក្រុម Ferreira យប់មិញ
- 2021-08-20 01:36:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យរាងថ្ងៃក្រោយ! Spurs ទុកជើងកីឡាករល្អៗស្ទើរទាំងអស់បណ្ដាលឲ្យចាញ់ក្រុម Ferreira យប់មិញ
ចន្លោះមិនឃើញ
កាលពីយប់មិញនេះមាន់ខ្នាយមាស Tottenham Hotspur បានបរាជ័យក្រោមថ្វីជើងក្រុម F.C. Paços de Ferreira របស់ព័រទុយហ្គាល់១-០ ក្នុងពានរង្វាន់ Europe - UEFA Europa Conference League ក្នុងជើងទី១ ដែលការបរាជ័យរបស់ក្រុមមកពីអង់គ្លេសគឺបានទុកជើងកីឡាករល្អៗស្ទើរតែទាំងអស់។
ក្នុងការប្រកួតត្រូវបានគេដឹងថា ក្រុមមកពីអង់គ្លេសបានទុកជើងកីឡាករសំខាន់ៗស្ទើរតែទាំងអស់ ដូចជា Son Heung-Min អ្នកចាំទី H.Lioris និងខ្សែបម្រើ D. Alli ជាដើម។ ការមិនដាក់កីឡាករល្អៗឲ្យលេងបែបនេះអាចមកពីពួកគេគិតថា ក្រុមរបស់ខ្លួននឹងត្រូវលេងជើងទី២នៅទឹកដីអង់គ្លេសទៀតដដែល មួយវិញទៀតក៏អាចមកពីការមើលស្រាលដៃគូផងដែរ។
យ៉ាងណាក្រុមទាំងពីរ នឹងធ្វើការប្រកួតជើងទី២នៅទឹកដីអង់គ្លេសវិញម្ដងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ បញ្ជាក់ថា នេះជាវគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់ខាងលើ ក្រុមដែលឈ្នះនៅវគ្គនេះនឹងបានឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយ៕
ជម្រើសរបស់ក្រុមទាំង២
តោះ!មើលវីដេអូការប្រកួតត្រង់ចំណុចសំខាន់ៗឡើងវិញ