• 2021-08-19 14:31:04
  • បាល់ទាត់

Ferdinand ទម្លាយ​ថា​ធ្លាប់​ចង់​ទៅ​លេង​នៅ​ Arsenal ប៉ុន្តែ​ត្រូវ​បាន​ Wenger បដិសេធ​

  • 2021-08-19 14:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​ Rio Ferdinand បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Youtube របស់​ខ្លួន​ Rio Ferdinand Presents FIVE កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្រោយ​ពី​ចាក​ចេញ​ពី​ក្លឹប​ Manchester United កាល​ពី​ឆ្នាំ​២០១៤​ គេ​ចង់​ទៅ​បន្ត​លេង​នៅ​ក្លឹប​ Arsenal ប៉ុន្តែ​ត្រូវ​បាន​លោក​ Arsene Wenger ដែល​ជា​អ្នក​ចាត់​ការ​ក្លឹប​នោះ​​​ក្នុង​ពេល​នោះ​បាន​បដិសេធ​។

Ferdinand បាន​និយាយ​ថា​៖" អ្វី​ដែល​ធ្វើ​ឲ្យ​ខឹង​បំផុត​នោះ​គឺ​ថា​ក្រោយ​ចេញ​ពី​ Man Utd ខ្ញុំ​គិត​ចង់​បន្ត​ទៅ​លេង​ឲ្យ​ Arsenal។​ ខ្ញុំ​បាន​និយាយ​ទៅ​ Wenger ថា​ស្ដាប់​ឲ្យ​ច្បាស់​ ខ្ញុំ​កំពុង​ចាក​ចេញ​ពី​ Man Utd ហើយ​បើ​លោក​ត្រូវ​ការ​ ខ្ញុំ​នឹង​មក​ជួយ​នៅ​ក្លឹប​លោក​តែ​ម្ដង​ ព្រោះ​ខ្ញុំ​គិត​ថា​លោក​ត្រូវ​ការ​អ្នក​ជួយ​បន្ថែម​នៅ​ក្នុង​ក្រុម​របស់​លោក​។ ច្បាស់​ណាស់​ ខ្ញុំ​ទៅ​ហ្នឹង​ ច្បាស់​ជា​ត្រូវ​លេង​ឲ្យ​ហ្នឹង​ហើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​ហ្នឹង​គឺ​ ខ្ញុំ​មក​សាក​បទពិសោធន៍​ថ្មី​ៗ​ទៀត​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ គាត់​បដិសេធ​ខ្ញុំ​។ គាត់​គិត​ត្រូវ​ហើយ​ ព្រោះ​សមត្ថភាព​ខ្ញុំ​ពេល​ទៅ​លេង​ឲ្យ​ Queens Park Rangers អត់​ដល់​កម្រិត​ផង​ហ្នឹង ប៉ុន្តែ​ម៉េច​ក៏​ដោយ​ខ្ញុំ​ជឿជាក់​ថា​ខ្ញុំ​អាច​ជួយ​គាត់​បាន​ព្រោះ​ទី​នោះ​ជា​បណ្ដុំ​ដែល​អាច​ផ្លាស់​ប្ដូរ​បទពិសោធន៍​លេង​ច្រើន​ "។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ferdinand ប្រឡូក​ក្នុង​អាជីព​បាល់ទាត់​តាំង​ពី​ឆ្នាំ​១៩៩៥ នៅ​ក្លឹប​ West Ham និង​បញ្ចប់​អាជីព​ខ្លួន​នៅ​ Queens Park Rangers នៅ​ឆ្នាំ​២០១៥ ដោយ​ចូល​លេង​ក្នុង​ប្រកួត​សរុប​បាន​ ៧០៩​ប្រកួត​ និង​ស៊ុត​ចូល​បាន​ ១៣​គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី