• 2021-08-18 03:24:05
  • បាល់ទាត់

​ស្រី​ស្អាត​ជា​អតីត​កីឡា​ការិនី​ជម្រើស​ជាតិកម្ពុជា​​​ដែល​កំពុង​លេង​នៅ USA គឹមហុង​ ថា​​នៅ​ទីនោះ​គេ​​ផ្ដោត​លើ​ពីរ​ចំណុច​

  • 2021-08-18 03:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡា​ការិនី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ហួត គឹម​ហុង ដែល​កំពុង​លេង​​បាល់ទាត់​នៅ​​ក្រុម​បាល់ទាត់​រ​បស់​សាលា​មួយ​នៅ​ USA បាន​រៀបរាប់​ថា នៅ​ទី​នោះ​គេ​លេង​ផ្ដោត​សំខាន់​លើ​ពី​រចំណុច​គឺ ល្បឿន និង​ការ​ពិតពាំង​​បុក​គ្នា​ខ្លាំងៗ មិន​ដូច​ការ​លេង​នៅ​កម្ពុជា​ភាគ​ច្រើន​គឺ​លេង​មិន​សូវ​​​ហ៊ាន​ប៉ះ​គ្នា​​ខ្លាំង​ៗ​នោះ​ទេ។

គឹម​ ហុង​ លេខ​១១

កីឡា​ការិនី​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​កំពុង​សិក្សា​ផង និង​លេង​បាល់​ឲ្យ​សាលា​នៅ​​ទី​នោះ​ផង​។​ ក្រោយ​​ពេល​ទៅ​កម្ពុជា​វិញ គឹមហុង នឹង​​ចូល​លេង​ឲ្យ​ក្លឹប​ចាស់​ភ្នំពេញ​ក្រោន​ដូច​មុន​វិញ ហើយ​នឹង​ចែក​រំលែក​​អ្វី​ដែល​ទទួល​បាន​ពី USA ផ្ដល់​ទៅ​កាន់​កីឡា​ការិនី​កម្ពុជា​ផង​ដែរ​។ ​វិស័យ​បាល់ទាត់​នៅ​អាមេរិក​ផ្នែក​នារី​គឺ​ខ្លាំង​ជាង​កម្ពុជា​ឆ្ងាយ​ណាស់​​ ដោយ​នៅ​កន្លែង​ដែល​ខ្លួន​លេង​និង​ហាត់​រៀន​រាល់​ថ្ងៃ​គឺ​គេ​ផ្ដោត​សំខាន់​ទៅ​លើ​ល្បឿន និង​​កាយសប្បទារ​​រឹងម៉ាំ​ខ្លាំង​បំផុត​​។

អតីត​កីឡា​ការនី​ជម្រើស​ជាត​កម្ពុជា​ដែល​ធ្លាប់​ទាត់​ចូល​ទីម័រខាង​កើត​ ​៦​គ្រាប់​ម្នាក់​ឯង​ហើយ​ជួយ​កម្ពុជា​ឈ្នះ ១២-០​ ក្នុង​ការ​ប្រកួត​​បើក​ឆាក​ពាន​រង្វាន់ AFF Women's Championship 2018​ រូប​នេះ​ អះអាង​ថាខ្លួន​បាន​រីក​ចម្រើន​ខ្លាំង​ទាក់​ទង​​ផ្នែក​ល្បឿន និង​កាយសម្បទារ​រឹងម៉ាំ​ជាង​មុន​ច្រើន​។ ​កូន​អ្នក​បាត់​ដំបង​ខាង​លើ​​មាន​វ័យ​២៣​ឆ្នាំ នឹង​អាច​​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​ឆ្នាំ​ក្រោយ៕ ​​​​​​​​​

កាល​លេង​នៅ​ភ្នំពេញក្រោន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី