• 2021-08-17 04:41:56
  • បាល់ទាត់

​ក្រោយ​ពេល Spurs ថា​ចង់​បាន​ Lautaro ពេល​នេះ​ភ្នាក់ងារ​របស់​គេ​ចេញ​មក​ប្រាប់​ហើយ

  • 2021-08-17 04:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​​​មាន់​​ខ្នាយមាស​ Tottenham Hotspur បាន​បង្ហាញ​ពី​ការ​ចង់​បាន​តារា​ជើង​ស៊ុត​​របស់ Inter Milan គឺ​កីឡាករ Lautaro Martinez ប៉ុន្តែ​ពេល​នេះ​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​ចេញ​មក​បញ្ជាក់​ថា សាមីខ្លួន​ចង់​បន្ត​ក្រោយ​ពេល​ឃើញ​មិត្ត​រួម​ក្រុម Lukaku បាន​ចេញ​ទៅ​ Chelsea ។

ភ្នាក់ងារ​របស់ Martinez បាន​បញ្ជាក់​​បន្ថែម​​ថា ក្នុង​ស្ថានភាព​ថ្មី​នេះ ( Lukaku ​ទៅ Chelsea ) Martinez ​ពិត​ជា​រីក​រាយ​ក្នុង​ការ​បន្ត​ស្នាក់​នៅ​ជួយ Inter ហើយ​គេ​​នៅ​តែ​មាន​​ជំនឿចិត្ត​លើ​ក្រុម​របស់​ខ្លួន។ Inter កំពុង​សម្លឹង​រក​វិធី​ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​ជាង​មុន​ក្រោយ​ពេល​ការ​ចាកចេញ​របស់អ្នក​ចាត់ការ​ Antonio Conte និង​ Lukaku។

ភ្នាក់ងារ​របស់ Lautaro លោក Alejandro Camano បាន​និយាយ​ទៀត​ថា «​គេ(Lautaro )​ចង់​ឈ្នះ​ពាន អ៉ីតាលី ម្ដង​ទៀត​ជា​មួយ Inter ​ហើយ​អ្វី​ដែល​ពិសេស​​គឺឱកាស​ល្អ​បាន​​​លេង​ UCL ​ជា​មួយ​ក្រុម​ជើង​ឯក​អ៉ី​តាលី។ ​ដូច​ដែល​​ខ្ញុំ​បាន​និយាយ​ពី​មុន​ គឺ​​គេ​មិន​ចង់​និយាយ​រឿង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​នេះ​ឡើយ​»។

Lautaro Martinez​ បាន​ចូល​រួម​ជា​មួយ Inter Milan កាល​ឆ្នាំ​២០១៨ ដោយ​ចាក​ចេញ​ពី​ក្លឹប Racing របស់​ប្រទេស​អាហ្សង់ទីន​។ ​ក្នុង​ការ​មក​ដល់​ទឹក​ដី​អ៊ីតាលី​គេ​ចូល​លេង​បាន​១៣២​លើក​រក​បាន​៤៩​គ្រាប់​ផង​ដែរ៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់