• 2021-08-16 08:13:51
  • បាល់ទាត់

​ត្រឹម​១០​ប្រកួត កែវ សុខផេង មាន​ឱកាស​បំបែក​កំណត់​ត្រា​​ខ្លួន​រដូវ​កាល​មុនបាត់​

  • 2021-08-16 08:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​សប្ដាហ៍​ទី​១០​របស់​វិសាខា​​ខ្សែ​ប្រយុទ្ធ កែវ សុខផេង រក​បាន​៩​គ្រាប់​ហើយ ដែល​ចំនួន​គ្រាប់​បាល់​នេះ​ស្មើ​ចំនួន​គ្រាប់​បាល់​រដូវ​កាល​មុន​​ដែល​គេ​បាន​បង្ហាញ​ខ្លួន​ពេញ​មួយ​រដូវ​កាល​ ដូច្នេះ​គេ​ត្រូវការ​តែ​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ​ ​ដើម្បី​បំបែក​កំណត់ត្រា​​របស់​ខ្លួន​។

រូបថត និង​ប្រភព CNCC

​ខ្សែ​ប្រយុទ្ធ​​​ខាង​លើ​​បាន​ជួយ​ឲ្យ​វិសាខា​មិន​​ទាន់​ចាញ់​សោះ​​ក្នុង​ចំណោម​១០​ប្រកួត​​រដូវ​កាល​នេះ​ ជា​មួយ​ការ​រក​បាន​គ្រាប់​បាល់​​៩​គ្រាប់ ​ស្មើ​ចំនួន​គ្រាប់​ដែល​គេ​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល​​​​សម្រាប់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២០​​។ គេ​ក៏​បាន​ជួយ​ឲ្យ​វិសាខា​ក្លាយ​ជា​ក្រុម​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​៣៦​គ្រាប់​ក្នុង​ចំណោម​១០​ប្រកួត​លើស​ក្រុម​ផ្សេង​ៗ​​ទាំង​អស់​​។

​សុខ​ផេង ​ត្រូវ​បាន​​គេ​ដឹង​ថា ជា​កីឡាករ​មាន​ការ​តស៊ូ​ហ្វឹកហាត់ គោរព​ពេល​វេលា​ហ្វឹកហាត់ ​ហើយ​តែង​ជាប់​ជម្រើស​ជាតិ។ បើ​គិត​ចាប់​ពី​ឆ្នាំ​២០១៨ ដែល​គេ​​ផ្លាស់​មក​កាន់​វិសាខា​​ដល់​បច្ចុប្បន្ន​គេ​​ចូល​លេង​បាន​៥៦​ប្រកួត​​រក​បាន​៣៨​គ្រាប់​ផង​ដែរ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់