• 2021-08-16 07:19:15
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ Barry​ សង្ឃឹម​រក​បាន​ក្លឹប​លេង​នៅ​លីគ​កំពូល​កម្ពុជា​ឆាប់ៗ!

  • 2021-08-16 07:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ណាហ្គាវើលដ៍ Barry Lelouma បាន​ខិត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​​ខ្លាំង​ បើ​ទោះ​បី​​ជា​​​គេ​មិន​ទាន់​មាន​ក្លឹប​លេង​យ៉ាងណា​ក្ដី ​ហើយ​កីឡាករ​រូប​នេះ​សង្ឃឹម​​រក​បាន​ទ្រនំ​ថ្មី​នៅ​លីគ​កំពូល​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

Barry Lelouma កាល​ចូល​រួម​ជាមួយ​ណាហ្គាវើលដ៍​ឆ្នាំ​២០១៤-២០១៥

អតី​សមាជិល​របស់​ក្លឹប​មាន់​គក​គីរីវង់​សុខសែនជ័យបាន​រៀបរាប់​ថា៖ «(ខ្ញុំ)​មិន​ទាន់​មាន​ក្លឹប​លេង​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​នឹង​រក​បាន​ឆាប់ៗ ទីណា​ក៏​ដោយ​ឱ្យ​តែ​លេង​បាល់ទាត់ ប៉ុន្តែ​ជម្រើស​ដំបូង​របស់​ខ្ញុំ​គឺ​នៅ​ប្រទេស​កម្ពុជា»។

បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ហ្គីណេ​ បាន​នឹង​កំពុង​ប្រឹងហ្វឹកហាត់​ជាមួយ​មិត្ត​ភ័ក្តិ​ ហើយ​ក្នុង​ចំណោម​ពួកគេ​ក៏​មាន​កីឡាករ​អាជីព​នៅ​លីគ​កំពូល​កម្ពុជា​ដែរ។ អតីត​កីឡាករ​ធ្លាប់​លេង​នៅ​លីគ​ថៃ​នេះបាន​លើក​ឡើង​ថា គេ​ប្រឹងប្រែង​ព្រោះ​បាល់​ទាត់​ត្រូវ​ការ​ Fitness មុន​គេ​ ហើយ​វា​មិន​មែន​ជា​រឿង​ងាយ​ឡើយ​ ដើម្បី​រក្សា​ Fitness ឱ្យ​បាន​ល្អ​ពេល​មិន​មាន​ក្លឹប​លេង​បែប​នេះ។

នៅ​ពេល​​សួរ​ថា តើ​ Fitness របស់​អ្នក​យ៉ាង​ម៉េច​ដែរ​សព្វថ្ងៃ​នេះ? Barry បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា ៖«បាទ​! វា​ពិត​ជា​ល្អ​»។

Barry កាល​លេង​នៅ​គិរីវង់​សុខសែនជ័យឆ្នាំ​២០២០

គួរ​បញ្ជាក់​ថា​​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ហ្គីណេ Barry ធ្លាប់​លេង​ឱ្យ​ក្លឹប​ជើង​ឯក​លីគ​កំពូល​កម្ពុជា៣រដូវ​កាល​ណាហ្គាវើលដ៍នៅ​ឆ្នាំ​២០១៤-២០១៥ និង​គិរីវង់​សុខសែន​ជ័យ​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​សព្វថ្ងៃ​គេ​មិន​ទាន់​មាន​ក្លឹប​លេង​នៅ​ឡើយ​ទេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី