• 2021-08-16 07:09:19
  • បាល់ទាត់

​​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ភ្នំពេញក្រោន​មាន​កីឡាករ​ឈុត​ធំ​៣​នាក់​​​របួស​ដល់​វះកាត់​

  • 2021-08-16 07:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹកមិញនេះ​កីឡាករ​របស់​ភ្នំពេញ​ក្រោន​២​នាក់​ទៀត​បាន​ទទួល​ការ​វះកាត់​ ខណៈ​​ដែល​ពីរ​ថ្ងៃ​មុន​​នេះ​មាន​ម្នាក់​ទើប​តែ​បាន​វះកាត់ ACL រួច​រាល់ និង​បានជោគជ័យ​ បើ​សរុប​ទៅ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​​ភ្នំពេញ​ក្រោន​មាន​កីឡាករ​ឈុត​ធំ​៣​នាក់​របួស​ដល់​វះកាត់​។

រូបថត ៖ ភ្នំពេញក្រោន​

​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៤​​​ ខែ​សីហា​​ឆ្នាំ​២០២១​ ចន​ ចំរើន​ ​របស់​ភ្នំពេញ​ក្រោន​បាន​ទទួល​ការ​វះកាត់​បាន​ជោគជ័យ​ ដែល​របួស​នោះ​គឺ ACL ​ដោយ​ធ្វើ​ការ​វះកាត់​​នៅ​ក្នុង​​មន្ទីរពេទ្យ​មួយ​ក្នុង​​ក្រុង​ភ្នំពេញ​។ ​ចំរើន ជា​កីឡាករ​យុវជន​របស់​ភ្នំពេញ​ក្រោន ដែល​ទើប​ឡើង​មក​លេង​នៅ​ឈុត​ធំ​​កាល​ពី​ពេល​ថ្មី​ៗ​។

​​បន្ថែម​លើ​កីឡាករ​របួស​​លើ​ខាង​មាន​ចំនួន​ពីរ​នាក់​ទៀត​បាន​រង​របួស​រហូត​ឈាន​ដល់​​​ការ​វះកាត់​​ផ​ងដែរ ដោយ​ការ​វះកាត់​នោះ​បាន​ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១​​ ​គឺ​កីឡាករ​ សួន នឿត និង សេត រ៉ូហ្សាក់។ កីឡាករ​ទាំង២​មាន​បញ្ហា​របួស​នៅ​ជើងខាង​ស្តាំ​គឺ​ប៉ះ​ពាល់​ទៅ​លើ​ទ្រនាប់​ឆ្អឹង​នៅ​ជង្គង់​ដូចគ្នា ហើយ​ពួកគេ​​​បានធ្វើ​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី