• 2021-08-13 07:31:48
  • បាល់ទាត់

Sterling ​ថា​រដូវ​កាល​នេះ ​នឹង​រក​គ្រាប់​បាល់​ច្រើន​ព្រោះ​មាន Jack ​មក​ជួយ​

  • 2021-08-13 07:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Raheem Sterling ​ជឿ​ជាក់​ថា​ខ្លួន​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​នា​រដូវ​កាល​នេះ ​បន្ទាប់​ពី​មាន​វត្តមាន​របស់​កីឡាករ Jack Grealish ​មក​រួម​ក្រុម។

​Sterling ​រក​បាន​១០​គ្រាប់​កាល​ពី​រដូវ​កាល​មុន និង​មិន​សូវ​មាន​ឱកាស​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​នោះ​ទេ។ ​តែ​ក្រោយ​ពី​ធ្វើ​បាន​ល្អ​នៅ Euro ​ជាមួយ​អង់គ្លេស ​និង​មាន​វត្តមាន​របស់ Jack ​មក​លេង​នៅ Man City ​ដែរ​នោះ ទើប​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជឿ​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ​ជាក់​ជា​មិន​ខាន​សម្រាប់​រដូវ​កាល​ថ្មី។

​ក្រុម Man City ​ទិញ Jack Grealish ​ពី​ក្រុម Aston Villa ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន។ ពួកគេ​រំពឹង​ថា​វត្តមាន​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​នេះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​មុត​ស្រួច​ថែម​ទៀត​សម្រាប់​រដូវ​កាល​ថ្មី​នេះ។ ​ដូច​គ្នា​ដែរ Sterling ​ដែល​ធ្លាប់​លេង​ជាមួយ Jack ​នៅ​ជម្រើស​ជាតិ​អង់គ្លេស​ក៏​គិត​ដូច​គ្នា។ ​អតីត​កីឡាករ Liverpool ​រូប​នេះ ​ជឿ​ជាក់​ថា​ខ្លួន​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​មិន​ខាន ​ក្រោយ​ពី​មាន Jack Grealish ​មក​ជួយ​នៅ​តំបន់​បម្រើ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទពេញនិយម