• 2021-08-11 06:57:14
  • បាល់ទាត់

មិត្ត​ចាស់ Iniesta ថា វា​ពិត​ជា​ឈឺ​ចាប់​ពេល​ឃើញ Messi ពាក់​អាវ PSG

  • 2021-08-11 06:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​របស់ Barcelona កីឡាករ Andres Iniesta បាន​និយាយ​ថា វា​ពិត​ជា​ឈឺ​ចាប់​ពេល​ឃើញ Lionel Messi ពាក់​អាវ​ក្រុម​ផ្សេង។

Messi បាន​យល់​ព្រម​កុងត្រា​​រយៈពេល​២​ឆ្នាំ​ជាមួយ PSG ក្រោយ​រូប​គេ​និង​ Barcelona មិន​អាច​ដោះស្រាយ​ចុះ​កុងត្រា​ជាមួយ​គ្នា​បាន។ Iniesta គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ Barca ផ្សេង​ទៀត​បង្ហាញ​ពី​ក្ដី​ឈឺ​ចាប់ សម្រាប់​ការ​ចាកចេញ​របស់ Messi។

Iniesta បាន​និយាយ​ថា គេ​​​ក៏​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​រឿង​ផ្ទៃ​ក្នុង ប៉ុន្តែ​ក្លឹប​​ត្រូវ​តែ​​ស្ដារ​ឡើង​វិញ​អំពី​ការ​ផ្ទេរ​នេះ។ វា​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ពេល​ដែល​ឃើញ Messi ពាក់​អាវ​ក្រុម​ផ្សេង។ Leo ជា​តួ​តំណាង​ឲ្យ Barcelona។ គេ​ក៏​មិន​ដែល​ឃើញ​កីឡាករ​ណា​ដូច Messi ឡើយ។

ការ​បង្ហាញ​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ជាមួយ PSG បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ខ្លាំង។ Messi នឹង​គ្រង​តំណែង​អាវ​លេខ​៣០​នៅ​ក្រុម​ថ្មី ទោះ​បី Neymar សុខ​ចិត្ត​ប្រគល់​អាវ​លេខ​១០​ តែ​គេ​មិន​យក​ឡើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់