• 2021-08-11 05:06:25
  • បាល់ទាត់

អគ្គិសនីធ្វើមិនសូវបានល្អ សារ ទី យល់ថាមកពីហេតុផលទាំងនេះ

  • 2021-08-11 05:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមរដូវកាលឆ្នាំ២០២១ ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានបង្ហាញទម្រង់លេងគួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែមួយរយៈចុងក្រោយនេះក្រុមនេះហាក់ចាញ់ញឹកញាប់ និងរបូតគ្រាប់បាល់ច្រើនទៀតផងក្នុងមួយប្រកួត។

សារ ទី ខ្សែប្រយុទ្ធក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា

ជាមួយលទ្ធផលមិនសូវល្អនេះ សារ ទី ខ្សែប្រយុទ្ធវ័យក្មេងប្រចាំក្លឹបអគ្គិសនីមើលឃើញថា មកពីកត្តាកីឡាកររបួស ​លេងមិនសូវត្រូវ និងយល់ចិត្តគ្នា។

អតីតសមាជិកកីឡាករសាលាបាល់ទាត់ជាតិ​បាទីបានបញ្ជាក់ដូច្នេះថា ៖«ចំពោះខ្ញុំខ្ញុំគិតថាពួកយើងលេងមិនត្រូវគ្នា ដោយសារយើងមានវិបត្តិកីឡាកររបួសអ៊ីចឹង របួសពីរបីនាក់ យើងដាក់ក្មេងៗលេងម៉ោ យើងលេងអត់ត្រូវគ្នា អត់ត្រូវជើងគ្នា។ លក្ខណៈថាលេងអត់សូវយល់ចិត្តគ្នា ដឺមីយើងក៏ពិបាកដែរ លេងអត់ត្រូវជើងគ្នា»។

បច្ចុប្បន្នក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាមានកីឡាករសំខាន់បី​រូបមាន​របួស​ដូចជា ខ្សែបម្រើមកពីក្រុង​ប៉ោយប៉ែត និងអតីតយុវជនបឹងកេត ឃុន សេងថៃ ខ្សែប្រយុទ្ធ ឈូត សិនទៀង អតីតកីឡាករភ្នំពេញក្រោន និងខ្សែការពារ ពេជ្រ សុវណ្ណរ័ត្ន។ ការបាត់បង់កីឡាករសំខាន់ទាំងនេះហើយ ទើបសារទីយល់ថាក្រុមទាំងមូលហាក់លេងមិនសូវសង់តង់គ្នា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី