• 2021-08-09 03:45:49
  • បាល់ទាត់

​កីឡា​ការិនី​បាល់​បោះ​អាមេរិក ​ថើប​គូ​ដណ្ដឹង Rapinoe ​ក្រោយ​ឈ្នះ​មេដាយ​មាស​លើក​ទី​៥

  • 2021-08-09 03:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sue Bird ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​អាមេរិក​ហើយ ​ដោយ​ជួយ​ក្រុម​បាល់​បោះ​ឈ្នះ​មេដាយ​មាស​ព្រឹត្តិការណ៍​អូឡាំពិក​៧​ដង​ជាប់​គ្នា ​និង​ជា​លើក​ទី​៥​សម្រាប់​នាង​។

​ហាក់​មិន​ចម្លែក​នោះ​ទេ​សម្រាប់​បាល់​បោះ ​ព្រោះ​អាមេរិក​ជា​ស្ដេច​នៃ​កីឡា​នេះ​ទៅ​ហើយ ទាំង​ផ្នែក​បុរស​និង​នារី។ ដោយ​ផ្នែក​នារី​ពួកគេ​ឈ្នះ​៧​ដង​ជាប់​គ្នា​មក​ហើយ​នៅ​អូឡាំពិក គិត​ទាំង​នៅ​ជប៉ុន​នេះ។ ដោយ​លើក​នេះ Sue Bird ​ក៏​ជា​ចំណែក​មួយ​ផង​ដែរ។ ​កីឡា​ការិនី​វ័យ​៤០​ឆ្នាំ​នេះ ​ក្រោយ​ពី​ឈ្នះ​មេដាយ​មាស​លើក​ទី​៥​របស់​ខ្លួន​ហើយ ​ក៏​បាន​ប្រកាស​ចូល​និវត្ត​ផង​ដែរ។

​អំឡុង​ពេល​អបអរ​មេដាយ​មាស ​នាង​ក៏​បាន​រត់​ទៅ​ជួប​ជាមួយ​គូ​ដណ្ដឹង Megan Rapinoe ​ដែល​ជា​កីឡា​ការិនី​បាល់ទាត់​ក្នុង​ជម្រើស​ជាតិ​អាមេរិក​ផង​ដែរ។ ​Rapinoe ​ឈ្នះ​មេដាយ​សំរឹទ្ធ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ហើយ​ក៏​បាន​នៅ​ជួយ​អបអរ​ដៃ​គូ​របស់​ខ្លួន​ផ្នែក​បាល់​បោះ​ដែរ។ ​

​Rapinoe ​និង​ Bird ចាប់​ផ្ដើម​ទាក់ទង​គ្នា​ក្រោយ​ពី​ពួកគេ​បាន​ជួប​គ្នា​នៅ​អូឡាំពិក​២០១៦​ក្នុង​ប្រទេស​ប្រេស៊ីល។ ​រហូត​មក​ដល់​ខែ​តុលា​ឆ្នាំ​២០២០ ​ពួកគេ​ក៏​បាន​ភ្ជាប់​ពាក្យ​តែ​ម្ដង។ ​នារី​ទាំង​២​នាក់​នេះ ​ក៏​បាន​ក្លាយ​ជា​អ្នក​កីឡា​ស្រលាញ់​ភេទ​ដូច​គ្នា​ដំបូង​ដែល​ដាក់​នៅ​ទស្សនាវត្ដី ESPN ​ផង​ដែរ​៕

ប្រភព៖ Yahoo អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី